ព័ត៌មាន
ខួបអនុស្សាវរីយ៍លើកទី ៨០ នៃទិវាបុណ្យជាតិ ថ្ងៃទី ២ខែកញ្ញា៖ ជាឱកាសសម្រាប់វៀតណាមរួមជាមួយមិត្តអន្តរជាតិលើកតម្កើងតម្លៃអមតៈនៃឯករាជ្យនិងសេរីភាព
ជោគជ័យនៃបដិវត្តន៍ខែសីហាបានលើកទឹកចិត្តយ៉ាងខ្លាំង ដល់ចលនារំដោះជាតិនៅក្នុងប្រទេសអាណានិគមជុំវិញពិភពលោក។ យោងតាមអ្នកនាំពាក្យ ពិធីអបអរសាទរទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា ជាថ្មីម្តងទៀត បានអះអាងនូវអត្ថន័យដ៏ធំធេង គោរពនូវសមិទ្ធផលរបស់ប្រជាជន វៀតណាម ក្នុងការតស៊ូរំដោះជាតិ បង្រួបបង្រួមជាតិ កសាងនិងការពារមាតុភូមិ ក៏ដូចកិច្ចការផ្លាស់ប្តូថ្មី ដើម្បីឱ្យមានប្រទេសវៀតណាមមួយកំពុងឈានចូលសម័យកាលនៃការស្ទុះឈានទៅមុខ និងអភិវឌ្ឍន៍ខ្លាំងដូចសព្វថ្ងៃនេះ។ ពិធីអបអរសាទរ ក៏ដើម្បីថ្លែងអំណរគុណចំពោះការគាំទ្រ និងការជួយឧបត្ថម្ភរបស់មិត្តភក្តិអន្តរជាតិ និងប្រជាជនជឿនលឿនជុំវិញពិភពលោក ដែលជាកត្តាសំខាន់ក្នុងជោគជ័យនៃបដិវត្តន៍ខែសីហាមុននេះ និងជោគ ជ័យរបស់វៀតណាមនាពេលបច្ចុប្បន្ន។ អ្នកនាំពាក្យ លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់៖ “វៀតណាមមានបំណងចង់ចូលរួមជាមួយមិត្តអន្តរជាតិក្នុងការគោរពតម្លៃអមតៈនៃឯករាជ្យភាព និងសេរីភាព។ ហើយជាមួយនឹងសារៈសំខាន់ពិសេសនោះ នាពេលថ្មីៗនេះ វៀតណាមបានផ្ញើលិខិតអញ្ជើញទៅកាន់មិត្តអន្តរជាតិ។ ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានផ្ញើលិខិតអញ្ជើញរដ្ឋមន្ត្រីក្រសួងការ ពារជាតិនៃប្រទេសផ្សេងៗ រួមទាំងប្រទេសជាមិត្តជាប្រពៃណីមកវៀតណាម ដើម្បីចូលរួមអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា និងបញ្ជូនកងកម្លាំងទៅចូលរួមដង្ហែក្បួន ព្យុហយាត្រាក្នុងពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា។ ទាំងនេះគឺជាសកម្មភាពបង្ហាញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងចំណងមិត្តភាពរវាងប្រជាជន និងកងទ័ពវៀតណាមជាមួយប្រទេសជាមិត្ត ទន្ទឹមនឹងនោះការអះអាងនូវគោលនយោបាយការបរទេសរបស់វៀតណាមអំពីឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម និងជាមិត្ត និងដៃគូដែលអាចទុកចិត្តបានជាមួយប្រទេសទាំងអស់៕