• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងវិស្វកម្មវៀតណាមនាំយកទំនិញប្រហែល ៣០០ តោនទៅកាន់អាប៊ីយ

នៅថ្ងៃអង្គារសប្តាហ៍ក្រោយ (៨ សីហា) នៅទីក្រុងហាណូយ នឹងប្រព្រឹត្តទៅពិធីជូនដំណើរសម្រាប់ក្រុមវិស្វកម្មទី ២ របស់វៀតណាម ដើម្បីចូលរួមបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ UNISFA នៅទីក្រុង Abyei (តំបន់ដែលស្ថិតនៅជាប់ព្រំដែនរវាងប្រទេសស៊ូដង់ខាងត្បូង និងសាធារណរដ្ឋស៊ូដង់)។
ឧត្តមសេនីយឯក Hoang Xuan Chien សំណេះសំណាលជាមួយក្រុមវិសវកម្មដែលត្រៀមចេញបំពេញបេសកកម្ម (រូបថត៖ TTXVN)

 

ដើម្បីត្រៀមបំពេញកាតព្វកិច្ចមួយឆ្នាំ ទំនិញប្រមាណ ៣០០ តោន រួមទាំងសម្ភារៈ គ្រឿងចក្រនិងអាហារ ហើយនឹងត្រូវដឹកជញ្ជូនទៅកាន់បេសកកម្ម ដើម្បីបម្រើតម្រូវការការងារ និងការរស់នៅរបស់កម្មាភិបាល និងយុទ្ធជននៅក្នុងក្រុម។ បច្ចុប្បន្ន ការងារវេចខ្ចប់សម្រាប់ដឹកជញ្ជូននេះត្រូវបានបញ្ចប់រួចរាល់ហើយសម្រាប់ថ្ងៃចេញដំណើរ។

ទំនិញភាគច្រើននឹងត្រូវដឹកជញ្ជូនតាមផ្លូវសមុទ្រ។ ជាមួយនឹងចំនួនទំនិញដែលត្រូវបានអនុញ្ញាតឱ្យដឹកតាមអាកាស ក្រុមការងារផ្តល់អាទិភាពលើអាហារ និងថ្នាំពេទ្យ។កាលពីឆ្នាំមុន ក្រុមវិស្វកម្ម លេខ ១ ដែលមានសមាជិក ១៨៤ នាក់បានទៅ Aybei ក្នុងបេសកកម្មរក្សាសន្តិភាព។ នេះជាលើកទីមួយហើយដែលវៀតណាមដាក់ពង្រាយអង្គភាពវិស្វកម្មមួយក្រុម ដែលជាអង្គភាពធំបំផុតរបស់វៀតណាមក្នុងរយៈពេលជិត ១០ ឆ្នាំនៃការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្មស្ថាបនាការអភិវឌ្ឍ

រដ្ឋាភិបាលខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្មស្ថាបនាការអភិវឌ្ឍ

នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានធ្វើកិច្ចពិភាក្សាលើឯកសារនៃមហាសន្និបាត ក្រោមអធិបតីភាពរបស់លោកប្រធានរដ្ឋ លឿង គឿង។

Top