• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

១០ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ៖ វៀតណាម-ថៃ ជំរុញយុទ្ធសាស្ត្រ “ការ តភ្ជាប់ចំនួន៣” ជាមួយនឹងកំណើនប្រកបដោយចីរភាព

វៀតណាម និងថៃ គឺជាប្រទេសចំនួនពីរដំបូងគេនៅក្នុងអាស៊ាន ដែលលើកកំពស់ទំនាក់ទំនងក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣ ហើយជាប្រទេសតែពីរក្នុងតំបន់ដែលបានលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងពី ៩,៤ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៣ ឈានដល់ប្រមាណ ២១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ឆ្ពោះទៅគោលដៅ ២៥-៣០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥។ ជាពិសេស មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពអនុម័តលើយុទ្ធសាស្ត្រ “ការតភ្ជាប់ចំនួន៣” ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ។ នេះជាខ្លឹមសារគួរឲ្យកត់សម្គាល់ក្នុងកិច្ចសម្ភាសន៍ជាមួយលោក Nikorndej Balankura ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាម ដោយវិទ្យុសម្លេងវៀតណាមក្នុងឱកាសរំលឹកខួបលើកទី១០ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ (២០១៣-២០២៣)។
លោក Nikorndej Balankura ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាមក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃ VOV៥។

ឆ្នាំនេះគឺគម្រប់ខួបលើកទី ១០ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ។ លើវិស័យនយោបាយ យើងមានទំនាក់ទំនងដ៏ជិតស្និទ្ធិជាមួយនឹងការផ្លាស់ប្តូរ និងជួបប្រាស្រ័យជាច្រើនលំដាប់ថ្នាក់។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វៀតណាមនិងថៃជាដៃគូលេខ១ក្នុងអាស៊ាន។ លើវិស័យវិនិយោគ ថៃជាប់ចំណាត់ថ្នាក់ទី៩ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីដែលវិនិយោគនៅវៀតណាម។ ខ្ញុំជឿជាក់ថា ថៃអាចចូលក្នុងក្រុមប្រទេសទាំង ៥ ដែលវិនិយោគនៅវៀតណាមច្រើនជាងគេ ដោយសារទំហំពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានកើនឡើងជាបន្តបន្ទាប់។ ជាពិសេស ចាប់តាំងពីវៀតណាមបានប្រកាសអនុវត្តន៍ការសន្យា "សូន្យសុទ្ធ" ត្រឹមឆ្នាំ២០៥០ នៅសន្និសីទ COP26 នោះ ដែលធ្វើឲ្យគោលនយោបាយរបស់វៀតណាម ឆ្ពោះទៅរកការទាក់ទាញការវិនិយោគបៃតង និងថាមពលកកើតឡើងវិញ។ ប្រការនេះស្របតាមគំរូសេដ្ឋកិច្ចជីវសាស្ត្រ - វិលជុំ - បៃតង (BCG) របស់ថៃ។ ទាក់ទងនឹងវប្បធម៌ សង្គម និងការជួបប្រាស្រ័យរវាងប្រជាជន ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ បានជួយឲ្យប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នាថែមទៀត។ ខ្ញុំគិតថា ការផ្លាស់ប្តូរវប្បធម៌ ការធ្វើដំណើរ និងតម្រូវការទេសចរណ៍រវាងប្រទេសទាំងពីរនឹងបន្តកើនឡើងបន្ថែមទៀត

ជាមួយនឹងព្រឹត្តិការណ៍ខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣-២០២៣) នោះ ក្នុងឆ្នាំ ២០២៣ ស្ថានទូតថៃនឹងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លើវិស័យនយោបាយ ជំរុញការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះថៃ-វៀតណាម លើកទី៤ នៅ វៀតណាម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរ។ លើវិស័យសេដ្ឋកិច្ច សម្របសម្រួលជាមួយសមាគមធុរកិច្ចថៃ (ThaiCham) ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ ទាក់ទងនឹងការវិនិយោគ បង្កើនការវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ដោយសារក្រុមហ៊ុនថាមពលធំៗរបស់ថៃ បច្ចុប្បន្នសុទ្ធតែមានវត្តមាននៅវៀតណាម។ អំពីការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន បន្តរៀបចំសកម្មភាពផ្លាស់ប្តូរយុវជន និងសកម្មភាព Amazing Leader ដែលក្នុងនោះ អញ្ជើញថ្នាក់ដឹកនាំវ័យក្មេងវៀតណាមមកស្វែងយល់អំពីសកម្មភាពនៅថៃ។ លោក Nikorndej Balankura ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖

ថៃនឹងជំរុញដំណើរទស្សនកិច្ច និងការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ជាពិសេស ថៃនិងវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងប៉ូលីសសមុទ្រវៀតណាម និងមជ្ឈមណ្ឌលបញ្ជាការនាវាចរណ៍ថៃ (THAI-MECC) ស្តីពីការធ្វើបត្យាប័នឧក្រិដ្ឋជន។ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនសកម្មភាពពាណិជ្ជកម្មឆ្លងដែន តាមទាំងផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស ដើម្បីសម្រេចបានគោលដៅបង្កើនទំហំពាណិជ្ជកម្មឡើងដល់ ២៥ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗ។ ទាក់ទិននឹងការវិនិយោគ លើកទឹកចិត្តសហគ្រាសថៃ មកបណ្តាក់ទុននៅវៀតណាម ជាពិសេសលើវិស័យថាមពលបៃតង ព្រមទាំងលើកទឹកចិត្តសហគ្រាសវៀតណាមមកធ្វើអាជីវកម្មនៅថៃផងដែរ។ ក្នុងនោះ ស្ថានទូតថៃនឹងអញ្ជើញសហគ្រាសវៀតណាមមកស្វែងយល់អំពីឱកាសវិនិយោគនៅថៃ

នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្ដែងការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាដើម្បីបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងថៃឱ្យកាន់តែប្រសើរឡើង តាមរយៈយុទ្ធសាស្ត្រ ការតភ្ជាប់ចំនួនបី

យុទ្ធសាស្ត្រ "ការតភ្ជាប់ចំនួនបី" រួមមាន៖ ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់នៃប្រទេសទាំងពីរ ជាពិសេសនៅក្នុងឧស្សាហកម្មជំនួយ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដូចជា៖ គីមីឥន្ធនៈ កសិកម្ម គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិច; ការតភ្ជាប់ផ្នែកសេដ្ឋកិច្ចមូលដ្ឋាននៃប្រទេសទាំងពីរ ជាពិសេស បង្កើនការធ្វើសាជីវកម្មផ្ទាល់ និងការផ្លាស់ប្តូររវាងសហគ្រាសធុនតូច និងមធ្យម (SMEs) ក៏ដូចជា ជាមួយនឹងអង្គភាពចាប់ផ្ដើមអាជីវកម្មផ្នែកនវានុវត្តន៍; តភ្ជាប់យុទ្ធសាស្ត្រកំណើនប្រកបដោយចីរភាព រវាងយុទ្ធសាស្ត្រកំណើនបៃតងរបស់វៀតណាម និងគំរូសេដ្ឋកិច្ចជីវសាស្ត្រ-វិលជុំ-បៃតង (BCG) របស់ថៃ

ក្នុងឆ្នាំ ២០២៣ វៀតណាមនិងថៃសុទ្ធតែឆ្ពោះទៅរកការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដើម្បីរួមគ្នាអភិវឌ្ឍន៍។ តាមរយៈការតាមដានកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២ លោកឯកអគ្គរាជទូត Nikorndej Balankura បានសម្តែងការជឿជាក់ថា៖ វៀតណាមនឹងវ៉ាដាច់ពីកំណើនជិត ៨% ក្នុងឆ្នាំ ២០២២។ ចំណែកប្រទេសថៃវិញ ជាមួយនឹងការបើកដំណើរការយ៉ាងពេញលេញឡើងវិញ រួមជាមួយសកម្មភាពសហប្រតិបត្តិការ ក្នុងឱកាសរំលឹកខួបលើកទី ១០ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃ នោះ ប្រទេសទាំងពីរនឹងបន្តសម្រេចបានសមិទ្ធិផលសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top