• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អូស្ត្រាលីគោរពតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ និងនៅលើពិភពលោក

ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា គណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Phan Dinh Trac ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម បានអញ្ជើញទៅបំពេញទស្សនកិច្ច និងធ្វើការនៅប្រទេសអូស្ត្រាលី។
  លោក Phan Dinh Trac ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម និងសមាជិកសភាគណបក្សការងារ រដ្ឋមន្ត្រី ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Patrick Gorman (រូបថត៖ VNA)  

ក្នុងដំណើរទស្សនកិច្ចនេះ លោក Phan Dinh Trac បានអញ្ជើញជួបសន្ទនាជាមួយ សមាជិកសភាជាន់ទាបគណបក្សការងារ អគ្គរដ្ឋអាជ្ញាលោក Mark Dreyfus; សមាជិកសភាគណបក្សការងារ សហរដ្ឋមន្ត្រីក្រសួងការបរទេសលោក Tim Watts សមាជិកសភាគណបក្សការងារ រដ្ឋមន្ត្រី ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Patrick Gorman; សមាជិកព្រឹទ្ធសភាគណបក្សសេរី មេដឹកនាំគណបក្សប្រឆាំង នៅព្រឹទ្ធសភាលោក Simon Birmingham; សមាជិកសភាជាន់ទាប មេដឹកនាំគណបក្សជាតិ លោក David Littleproud ។

សហរដ្ឋមន្ត្រីការបរទេសលោក Tim Watts អគ្គរដ្ឋអាជ្ញាលោក Mark Dreyfus និងមេដឹកនាំស្ថាប័នរដ្ឋាភិបាល និងគណបក្សនយោបាយនៅអូស្ត្រាលីមានគោលបំណងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានជំហានអភិវឌ្ឍន៍ថ្មី ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣ ខាងមុខ ព្រមទាំងសង្កត់ធ្ងន់ពីការគោរពតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ និងនៅលើពិភពលោក។

រីឯខ្លួនវិញ លោក Phan Dinh Trac បានអះអាងថា បក្ស និងរដ្ឋវៀតណាមគោរព ហើយមានគោលបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអូស្ត្រាលី ព្រមទាំងស្នើឲ្យភាគីទាំងពីរបន្តបង្កើនទំនាក់ទំនងនយោបាយ ក្នុងនោះមានទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម ជាមួយបណ្ដាគណបក្សនយោបាយអូស្ត្រាលីផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top