• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានគណបក្សឯកភាពជាតិម៉ាឡេ (UMNO) Dato' Seri Dr. Ahmad Zahid Hamidi និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងសម្ព័ន្ធដែលកំពុងកាន់អំណាចនៅប្រទេសម៉ាឡេស៊ី។
អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានគណបក្សឯកភាពជាតិម៉ាឡេ (UMNO) Dato' Seri Dr. Ahmad Zahid Hamidi (រូបថត៖ TTXVN)

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តវៀត ណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទី និងឋានៈរបស់ UMNO ក្នុងឆាកនយោបាយ។ ទន្ទឹមនឹងនោះ លោកបានបង្ហាញនូវបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិប ត្តិការល្អរវាងបក្សកុម្មុយនិស្តវៀតណាមនិងបក្ស UMNO។ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ អគ្គលេខាបក្ស លោក តូ ឡឹមបានស្នើថា ម៉ាឡេស៊ីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មកែច្នៃ អាហារសមុទ្រ និងម្ហូបអាហាររបស់វៀតណាមចូលក្នុងទីផ្សារម៉ាឡេស៊ី; ស្នើម៉ាឡេស៊ីបន្តបង្កលក្ខណៈងាយស្រួល និងជួយវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ជំរុញសហគ្រាសម៉ាឡេស៊ីវិនិយោគលើវិស័យហាឡាល់នៅវៀតណាម។

រីឯខ្លួនវិញ  ឧបនាយករដ្ឋមន្ត្រី ប្រធាន UMNO និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងសម្ព័ន្ធដែលកំពុងកាន់អំណាចបានអះអាងថា ក្នុងឋានៈជាបក្ស និងរដ្ឋនឹងបន្តខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការពហុភាគី រួមចំណែកពង្រឹងទំនាក់ទំនងអន្តរជាតិ រវាងបក្សទាំងពីរ និងការអភិវឌ្ឍរួមនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នៅរសៀលថ្ងៃនេះផងដែរ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញទៅទស្សនាសាជីវកម្មប្រេងនិងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ដែលជាសាជីវកម្មឈានមុខគេក្នុងអាស៊ានទាក់ទងនឹងតម្លៃម៉ាកយីហោ និងក្នុងចំណោមក្រុមហ៊ុនប្រេង និងឧស្ម័នកំពូលទាំង ១០ នៅលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមខិតខំអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិកនៃអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម

វៀតណាមខិតខំអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិកនៃអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម

នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងនគរបាលបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅវៀតណាម ដើម្បីរៀបចំសិក្ខាសាលាឧទ្ទេសនាមអំពីរបាយការណ៍ជាតិលើកទី ២ របស់វៀតណាមស្តីពីការអនុវត្តអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មនិងទម្រង់អំពើឃោរឃៅផ្សេងៗ ឬការដាក់ទណ្ឌកម្មអមនុស្សធម៌ ឬបន្ទាបបន្ថោកមនុស្ស (CAT)។

Top