• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្រុកក្វឹកអ្វាយ (Quoc Oai) - អនុវត្តល្អការងារគ្រប់គ្រងគុណភាពសម្ភារៈកសិកម្ម និងសុវត្ថិភាពស្បៀងអាហារកសិផល វនផល និងជលផល

ស្រុកក្វឹកអ្វាយ (Quoc Oai) បានពង្រាយដំណើរការសកម្មភាពមានប្រសិទ្ធភាព ឃោសនាផ្សព្វផ្សាយ បទប្បញ្ញត្តិរបស់រដ្ឋ អំពីសុវត្ថិភាពស្បៀងអាហារជាទូទៅ និងសុវត្ថិភាពក្នុងវិស័យកសិកម្មជាដោយឡែក ទៅដល់ប្រជាជន ទន្ទឹមនោះជំរុញគាំទ្រសហការ ប្រើប្រាស់កសិផល សាងសង់ អភិវឌ្ឍន៍ប្រព័ន្ធផ្គត់ផ្គង់កសិផលស្បៀងអាហារសុវត្ថិភាព។

អនុវត្ត​សេចក្តី​សម្រេចចិត្ត​លេខ​ 1072/QD-SNN ចុះថ្ងៃទី​៨ ខែ​កត្កដា​ ឆ្នាំ២០២២ មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​ហាណូយ​ ស្តីពី​ការ​បង្កើត​ក្រុម​ត្រួតពិនិត្យ​គ្រប់គ្រង​​គុណភាព​សម្ភារៈ​កសិកម្ម ​និង​សុវត្ថិភាព​ស្បៀ​ង​អាហារ​កសិផល វនផល​​ និង​ជលផល​ ៦ខែ​ដើម​ឆ្នាំ​២០២២ នៅលើ​ភូមិសាស្រ្ត​​ហាណូយ​។ ក្រុម​ត្រួត​ពិនិត្យ​លេខ​២ បាន​ពិនិត្យ​ការងារ​គ្រប់គ្រង​គុណភាព​​សម្ភារៈ​កសិកម្ម​ និង​សុវត្ថិភាព​ស្បៀងអាហារ​កសិផល​ វនផល និង​ជល​ផល ​​នៅ​ស្រុក​កឹ្វកអ្វាយ (Quoc Oai)​។ ក្នុងនោះ​ ក្រុម​បានចុះ​​ពិនិត្យ​ផ្ទាល់​ នៅ​ហាង​សម្ភារៈ​កសិកម្ម​​​ចំនួន​២​ ​នៅ​សហករណ៍​ចិញ្ចឹម​សត្វ ​និង​សេវា​កម្ម​ដុង​តាម (Dong Tam)។​

លទ្ធផល​វាយ​តម្លៃ​សឱ្យ​ឃើញ​ថា​មូលដ្ឋាន​អាជីវកម្ម​លើ​ភូមិសាស្រ្ត​ មាន​គ្រប់​សំណុំឯកសារ​គតិយុត្ត​ លិខិត​បញ្ជាក់​សម្រាប់ដំណើរការ​អាជីវកម្ម​។​

  ក្រុមត្រួតពិនិត្យលេខ២ ប្រជុំវាយតម្លៃការងារគ្រប់គ្រងគុណភាពសម្ភារៈកសិកម្មនិងសុវត្ថិភាពស្បៀងអាហារកសិផល វនផល និងជលផល នៅគណៈកម្មការស្រុកក្វឹកអ្វាយ (Quoc Oai)។  
  ពិនិត្យអំពីសំណុំឯកសារគតិយុត្ត សុវត្ថិភាពការពារសម្ភារៈ ក្នុងការធ្វើអាជីវកម្មនៃក្រុមហ៊ុន GreenVet។  
  ត្រួតពិនិត្យផលិតផលសាច់ជ្រូក ធានាគុណភាពអនាម័យ សុវត្ថិភាពស្បៀងអាហារ មុនពេលផ្គត់ផ្គង់ឱ្យអ្នកប្រើប្រាស់  

សព្វថ្ងៃ​នៅ​លើ​ភូមិសាស្រ្ត​ស្រុក ​​មាន​មូលដ្ឋាន​ផលិតកម្ម​អាជីវកម្ម​កសិផល​ វនផល​ និង​ជល​ផល​ ​ចំនួន​៧៥​កន្លែង​ នៅ​៦ខែ​ដើម​ឆ្នាំ​២០២២ បន្ទប់​សេដ្ឋកិច្ច​បាន​ពិនិត្យ​វាយ​តម្លៃ​តាម​កាលកំណត់ ទៅ​​លើ​មូល​ដ្ឋាន​ចំនួន​១៧ បូក​បន្ថែម​ដែល​បាន​ផ្តល់ជូន​លិខិត​បញ្ជាក់​៧៥/៧៥​ មូលដ្ឋាន​មាន​គ្រប់លក្ខណៈ​ខាង​សុវត្ថិភាព​​ស្បៀង​អហារ​តាម​ការកំណត់​។

  ត្រួតពិនិត្យអនាម័យតំបន់ច្នៃដំបូង សម្លាប់សត្វ នៅសហករណ៍ចិញ្ចឹមសត្វនិងសេវាកម្មដុងតឹម (Dong Tam)។  
  ផលិតផលថ្នាំសត្វ សុទ្ធតែបានពិនិត្យវាយតម្លៃប្រភពដើមផលិតផល មានកិច្ចសន្យា វិកាយបត្រគ្រប់គ្រាន់។  
  ក្រុមត្រួតពិនិត្យលេខ២ ពិនិត្យគុណភាពកសិផល។  
  ផលិតផលថ្នាំសត្វ ត្រូវមានលិខិតបញ្ជាក់ប្រភពដើម អំពីទំនិញច្បាស់លាស់។   

អនុវត្ត៖ ប៊ិចវឹន ខាញឡុង

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top