សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ M’nong

ម៉ូដសម្លៀកបំពាក់

សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ M’nong

រួមជាមួយនឹងបណ្តាជនជាតិរស់នៅតំបន់ខ្ពង់រាបតីង្វៀន (Tay Nguyen) ជនជាតិ Mnong ជាជនជាតិមួយដែលរស់នៅ​ក្នុងតំបន់នេះ ក្នុងរយៈពេល​ច្រើន​ឆ្នាំ។ ដូច្នេះ ពួកគេនៅតែរក្សាបាននូវទំនៀមទម្លាប់ និងអត្តសញ្ញាណវប្បធម៌ប្លែកៗជាច្រើន ដែលក្នុងនោះមានសំលៀកបំពាក់ប្រពៃណីផងដែរ ។

ជនជាតិ M'nong ពាក់សំលៀកបំពាក់ប្រពៃណីក្នុងពិធីបុណ្យបួងសួង​សុំមានសុខភាពល្អ។

ដើម្បីឱ្យមានក្រណាត់ជនជាតិស្រស់ស្អាតមួយដែលមានក្បួន​រចនាប្លែកៗ និង​ពិសេស គឺជាដំណើរធ្វើការ​ដ៏ព្យាយាម និងហត់នឿយរបស់បងប្អូន​ជនជាតិ តាំងពីការដាំដំណាំកប្បាស  រវៃសូត្រ​​ ការជ្រលក់ក្រណាត់ និងការត្បាញ។

ការ​ត្បាញ​និង​ដេរ​សម្លៀក​បំពាក់​ដោយ​ខ្លួន​ឯង​ជូន​ដល់​សមាជិកក្នុង​គ្រួសារ​គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ស្ត្រី​ជនជាតិ M'nong ។ ដំណើរការនៃការកាត់​ដេរសំលៀកបំពាក់មួយ​ឈុត ចាប់ពីការ​រវៃ​សូត្រ  ត្បាញក្រណាត់ ជ្រលក់ពណ៌ ជាពិសេសការដេរ ប៉ាក់ក្បួន​រចនាត្រូវការចំណាយពេលវេលា និងកម្លាំងកាយជាច្រើន។ សំលៀក​បំពាក់របស់នារី M'nong តែងតែពាក់សំពត់ខ្លី និងអាវដែលសមគ្នា ដែលជួយឱ្យអ្នកពាក់មានសម្រស់សុភាពរាបសារ ប៉ុន្តែនៅតែមើលទៅមានកម្លាំង​ខ្លាំង និងរហ័សរហួន។ ដើម្បីកាត់ដេរអាវមួយ ​ជនជាតិ​ M'nong ត្រូវមានក្រណាត់ប្រវែងប្រហែល ៣ ម៉ែត្រ។ បន្ទាប់ពីកាត់ផ្នែកមួយ ដើម្បីធ្វើដៃអាវ ក្រណាត់នៅសល់ប្រវែងប្រហែល ១,m ដើម្បីដេរតួអាវ។ ក្រណាត់​ដេរតួអាវត្រូវបានបត់​តាមបណ្តោយ​ក្លាយទៅជាពីរភាគ​ ដើម្បីឱ្យតួអាវខាងក្រោយវែងជាងតួអាវខាងមុខ។ នៅផ្នត់បត់​នេះ កាត់រន្ធរាងជារង្វង់ត្រូវបានបញ្ចូល​ក្បាល ដើម្បីពាក់អាវ។ ទន្ទឹមនឹងដំណាក់កាលខាងលើនេះ ការ​តភ្ជាប់ពណ៌សម្រាប់សំលៀកបំពាក់ក៏ជាកត្តាដ៏សំខាន់មួយផងដែរ ពីព្រោះពណ៌ និងក្បួន​រចនានឹងជួយឱ្យសំលៀកបំពាក់រក្សាភាពស្រស់ស្អាតទាំងប្រពៃណី និងភាពទំនើប។ ដូច្នេះសម្លៀកបំពាក់នីមួយៗមានតម្លៃខាងសម្ភារៈដ៏អស្ចារ្យ។

ក្រៅពីពីលើសំលៀកបំពាក់ ស្ត្រីជនជាតិ M'nong ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសម្របសម្រួលជាមួយគ្រឿងអលង្ការ។ ជារឿយៗពួកគេពាក់ក្រវិលធំណាស់ធ្វើពីឈើ ឬប្រាក់ ខាងក្រោមព្យួរផ្កាមួយគូធ្វើពីស្ពាន់ ឬមាស និងប្រាក់ ហើយនៅខាងចុងក្រោមព្យួរក្រវិលតូចៗមួយចំនួន។ លើសពីនេះ ខ្សែក កងដៃគ្រាប់អង្កាំ ចិញ្ចៀនប្រាក់ សំរិទ្ធ ឬធ្វើស្នែងក្របី ក៏បាន​ស្ត្រីជនជាតិ M'ong ចូលចិត្តផងដែរ។

 


សម្លៀក​បំពាក់​របស់​បុរស​ជនជាតិ M'nong រួម​មាន​កន្ទប និង​អាវ​វែង។ អាវរបស់បុរសជនជាតិ M'nong មានកមូល តួរអាវមាន​ប្រវែងស្មើស្មា និងបើកចុះក្រោមមួយផ្នែកនៃទ្រូងដោយមានឡេវអាវ។ អាវនេះ​មាន​ផាយខាងក្រោយវែងជាងផាយខាងមុខបន្តិច ហើយក្បួន​រចនាត្រូវបានតុបតែងនៅលើកែមអាវ។ កន្ទប​ត្រូវ​បាន​រុំ​មាន​របៀបរៀបរយ​នៅ​ចង្កេះ ​ផ្នែកខាង​មុខ​និងផ្នែក​ខាង​ក្រោយនៃកន្ទប​មាន​ប្រវែង ៣០-៥០ សង់ទីម៉ែត្រ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីភាពងាយស្រួលធ្វើការជារៀងរាល់ថ្ងៃ បុរសជនជាតិ M'nong តែងតែខោខ្លី និងអាវដៃខ្លី។


ក្នុងឱកាសពិធីបុណ្យនេះ ព្រឹទ្ធាចារ្យភូមិ អ្នក​រៀបចំ​ពិធី អ្នកប្រាជ្ញ គ្រូសែន ស្លៀកកន្ទ​បផ្កានិង​ពាក់អាវ អ្នកវាយគង ស្លៀកកន្ទប​និង​មិន​ពាក់អាវ ហើយស្ត្រីដែលចូលរួមក្នុងការសម្តែងបានស្លៀកផ្កា និងអាវដៃខ្លីផ្កា ដើម្បីងាយស្រួលក្នុងការលេងគង រាំ និងច្រៀង។ អ្នក​ចូល​រួម​ជា​បុរស​ស្លៀកកន្ទប ហើយ​ស្ត្រី​ស្លៀក​សំពត់ និង​អាវ។

សព្វថ្ងៃនេះ សំលៀកបំពាក់ប្រពៃណី និងគ្រឿងអលង្ការរបស់ជនជាតិ M'nong ត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យ ពិធីប្រពៃណី ឬទទួលភ្ញៀវក្នុងគ្រួសារ៕

ជនជាតិ M'ong ពាក់សំលៀកបំពាក់ប្រពៃណីក្នុងពិធីបុណ្យបួងសួង​សុំសុខភាពល្អ

 

អត្ថបទ៖ ង៉ឹនហា រូបថត៖កុងដាត ប្រែសម្រួលដោយង្វៀន​យ៉ាង

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

បានរកឃើញកាលពីសតវត្សរ៍ទី​១៧ ជនជាតិ​កុង (Cong) ​ឆ្ពោះទៅរក​កំពូល​ភ្នំ​ និងដង​ជ្រោះ​​ឆ្ងាយ​​ដាច់​ស្រយា​ល​ ដើម្បី​កសាង​ខឿន​វប្បធម៌​ពោរពេញ​ដោយ​អត្ថសញ្ញាណ​នៅ​លើ​ទឹកដី​វៀតណាម​​។ ផ្តើម​ពី​សម្លៀក​បំពាក់​ឆើត​ឆាយ​ ស្រស់ស្អាត​ រហូតដល់​​បុណ្យទាន​​​។ល។ ទាំង​អស់​​សុទ្ធតែ​បង្កើត​បាន​ជា​សម្រស់​វប្បធម៌លាកបំ​ពួន ​ក្រោម​​ព្រៃភ្នំ​មហិមា​​។​

Top