• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាកលវិទ្យាល័យ Stanford សហការជាមួយវៀតណាមក្នុងវិស័យបញ្ញាសិប្បនិមិត្ត ដោយមានបំណងដាក់ឈ្មោះវៀតណាមនៅលើផែនទី AI ពិភពលោក

បន្តកម្មវិធីបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ១៧ ឧសភា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោកសាស្ត្រាចារ្យបណ្ឌិត ប្រធានសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ Stanford និងសាស្ត្រាចារ្យមួយចំនួននៃសាកលវិទ្យាល័យ Stanford។
  សាកលវិទ្យាល័យ Stanford សហការជាមួយវៀតណាមក្នុងវិស័យបញ្ញាសិប្បនិមិត្ត ដោយមានបំណងដាក់ឈ្មោះវៀតណាមនៅលើផែនទី AI ពិភពលោក - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបសាស្ត្រាចារ្យបណ្ឌិត Ruth O'Hara (រូបថត៖ VOV)  

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងចង់ឲ្យសាកលវិទ្យាល័យ Stanford ពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រវៀតណាម និងអនុវត្តន៍កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសរាល់កិច្ចព្រមព្រៀងដែលត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនេះ។   ជាពិសេស លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏មានបំណងចង់ឲ្យសាកលវិទ្យាល័យ Stanford ជួយ វៀតណាមកសាងមូលដ្ឋានទិន្នន័យដ៏ធំមួយ និងអនុវត្តន៍សកម្មភាពបណ្តុះបណ្តាលស្តីពីបញ្ញាសិប្បនិមិត្ត។ ទន្ទឹមនឹងនោះ បានស្នើឱ្យ Stanford សហការជាមួយសាកលវិទ្យាល័យ និងមជ្ឈមណ្ឌលស្រាវជ្រាវនៃប្រទេស វៀតណាម; តភ្ជាប់អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង; រៀបចំសិក្ខាសាលាដើម្បីផ្លាស់ប្តូរបទពិសោធន៍; ពិភាក្សាអំពីការកសាង ការអនុវត្ត និងការប្រែក្លាយគំនិតទៅជាគម្រោងជាក់ស្តែង និងមានប្រសិទ្ធភាព។

ចំណែកឯសាស្ត្រាចារ្យ Ruth O'Hara និងសហការីបាននិយាយថា សាកលវិទ្យាល័យ Stanford គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិទ្យាសាស្ត្រ ដែលមានអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាមជាច្រើន។ សាកលវិទ្យាល័យមានប្រៀបខ្លាំង ជាមួយនឹងសមិទ្ធិផលស្រាវជ្រាវជាច្រើនអំពីបញ្ញាសិប្បនិមិត្ត (AI) ជាពិសេស AI ក្នុងវេជ្ជសាស្ត្រ។ ដូច្នេះ នាពេលខាងមុខ សាលាអាចសម្របសម្រួលជាមួយវៀតណាម ដើម្បីអនុវត្តគម្រោងមួយចំនួនដូចជា “កម្មវិធីការពារខួរក្បាលវៀតណាម”; "បង្ការនិងប្រយុទ្ធប្រឆាំងជំងឺមហារីកថ្លើមដែលបណ្តាលមកពីមេរោគ"; បន្តដាក់ពង្រាយកម្មវិធីបណ្ដុះបណ្ដាលវិស្វករ AI ដោយមានបំណងចង់ដាក់ឈ្មោះវៀតណាមលើផែនទី AI ពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top