• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រិនរក្សាជំនឿជាក់យ៉ាងរឹងមាំ លើកកម្ពស់ស្មារតីសាមគ្គីភាព ខ្លួនទីពឹងខ្លួន ជំនះពុះពារលើការលំបាក

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យសហគមន៍សហគ្រិន សម្ព័ន្ធធុរកិច្ច រួមទាំងក្រសួង ស្ថាប័ន និងតំបន់នានាដោះស្រាយការលំបាក ស្ដារឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ VNA)  

នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីសន្និសីទនាយករដ្ឋមន្ត្រីជាមួយអង្គភាពអាជីវកម្ម ដោយប្រធានបទ “សម្របខ្លួនដោយម្ចាស់ការ ស្ដារឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

អញ្ជើញថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា គោលដៅរបស់វៀតណាមគឺរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន និងធានាតុល្យភាពធំៗ; បន្តកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម; លើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ; កសាងរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល; ជំរុញខ្លាំងផលិតកម្ម អាជីវកម្ម និងបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ។ ដូច្នេះហើយ លោកនាយករដ្ឋមន្រី្ត បានស្នើឲ្យក្រសួង ស្ថាប័ន និងតំបន់នានាដោះស្រាយការលំបាកសាកល្បងជូនអង្គភាពអាជីវកម្មឲ្យទាន់ពេលវេលា; ជំរុញការបើកចំណាយថវិការពីប្រភពទុនវិនិយោគសាធារណ; ជំរុញការផ្លាស់ប្ដូរបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលនៅក្នុងអង្គភាពអាជីវកម្ម; លើកកម្ពស់គុណភាពពលករ និងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចជាដើម។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឲ្យសហគមន៍សហគ្រិន សម្ព័ន្ធធុរកិច្ច រួមទាំងក្រសួង ស្ថាប័ន និងតំបន់នានាដោះស្រាយការលំបាក ស្ដារឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្លាស់ប្ដូរគំរូផលិតកម្ម អាជីវកម្មដោយម្ចាស់ការរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មឡើងវិញដោយផ្សារភ្ជាប់ជាមួយការផ្លាស់ប្តូរឌីជីថល ផ្លាស់ប្ដូរថ្មី និងច្នៃប្រឌិតដើម្បីស្វែងរកឱកាសក្នុងបញ្ហាប្រឈម; វិនិយោគថែមទៀតលើបច្ចេកវិទ្យា ប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ សមត្ថភាពគ្រប់គ្រង និងអភិបាលកិច្ចអង្គភាពអាជីវកម្ម; ផ្ដោតសំខាន់ថែមទៀតដល់ការបម្រើប្រជាជន និងតម្រូវការក្នុងប្រទេស ក៏ដូចជាពង្រីកទីផ្សារ ឆ្ពោះទៅចូលរួមខ្សែសង្វាក់តម្លៃសកលផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top