• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែកញ្ញាដល់ថ្ងៃទី ២ ខែតុលា

សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ ២០២២ នឹងបើកជាផ្លូវការនៅថ្ងៃទី ២៨ ខែកញ្ញា នៅរោងមហោស្រព ក្នុងទីក្រុងហូជីមិញ ជាមួយនឹងការសម្តែងសិល្បៈរបស់ក្រុមសិល្បៈជាតិកម្ពុជា
  ការសម្តែងសិល្បៈរវាងវៀតណាម និងកម្ពុជា (រូបថត៖ TTXVN)  

ក្នុងឱកាសរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាម ឆ្នាំ ២០២២ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានសម្របសម្រួលជាមួយក្រសួងវប្បធម៌ និងសិល្បៈកម្ពុជា រៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ ២០២២ ជាមួយនឹងសកម្មភាពជាច្រើន នៅទីក្រុងហូជីមិញ និងខេត្តត្រាវិញ។

សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ ២០២២ នឹងបើកជាផ្លូវការនៅថ្ងៃទី ២៨ ខែកញ្ញា នៅរោងមហោស្រព ក្នុងទីក្រុងហូជីមិញ ជាមួយនឹងការសម្តែងសិល្បៈរបស់ក្រុមសិល្បៈជាតិកម្ពុជា។ នាថ្ងៃដដែល នៅទីក្រុងហូជីមិញ ក៏បានប្រព្រឹត្តទៅការតាំងពិព័រណ៌ “កម្ពុជា-អាណាចក្រវប្បធម៌” ដោយឧទ្ទេសនាមដល់ទស្សនិកជនទីក្រុងអំពីបេតិកភណ្ឌវប្បធម៌រូបី និងអរូបី សម្រស់ធម្មជាតិ និងប្រជាជនកម្ពុជា។ ក្រៅពីសកម្មភាពនៅទីក្រុងហូជីមិញ ក្នុងក្របខណ្ឌសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២២ នៅខេត្តត្រាវិញក៏នឹងមានការសម្តែងសិល្បៈ របស់ក្រុមសិល្បៈជាតិកម្ពុជានៅយប់ថ្ងៃទី៣០ ខែ កញ្ញាផងដែរ។

ក្នុងក្របខ័ណ្ឌសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២២ នឹងមានពិធីចុះហត្ថលេខាលើ “ផែនការសហប្រតិបត្តិការវប្បធម៌ និងសិល្បៈរវាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និងក្រសួងវប្បធម៌ និងសិល្បៈកម្ពុជា សម្រាប់ដំណាក់កាល  ២០២៣ - ២០២៧” ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top