• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសន្យារួមវិភាគទានយ៉ាងសកម្មនៅពេលក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

នៅខែតុលាឆ្នាំ ២០២២ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣ - ២០២៥។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលចូលរួមឈរឈ្មោះក្នុងក្រុមប្រឹក្សានៅក្នុងអាណត្តិនេះ។ ការដែលវៀតណាមឈរឈ្មោះជាលើកទី២ ជាសមាជិកក្រុម ប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបង្ហាញពីបំណងប្រាថ្នារបស់វៀតណាម ក្នុងការរួមវិភាគទានទៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់ពិភពលោកសំដៅជំរុញ និង ការពារសិទ្ធិមនុស្ស។ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក៏ទទួលបានការវាយតម្លៃ ខ្ពស់ពីសំណាក់មិត្តភក្តិអន្តរជាតិផងដែរ។
  ទិដ្ឋភាពទូទៅនៃពិធីបើកសម័យប្រជុំលើកទី៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ រូបថត៖ AFP/VNA  

វៀតណាមធ្លាប់បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០១៤ - ២០១៦។ ចាប់តាំងពីពេលនោះមក វៀតណាមបន្តមានការខិតខំប្រឹងប្រែងជាច្រើនដើម្បីការពារសិទ្ធិមនុស្ស ហើយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ទំនុកចិត្តរបស់សហគមន៍អន្តរជាតិ

ក្នុងខែកុម្ភៈ ឆ្នាំ២០២២ វៀតណាមបានប្រកាសជាផ្លូវការនូវការឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥ ក្នុងនាមជាតំណាងអាស៊ាន។ វាមិនមែនជារឿងចៃដន្យទេ ដែលបណ្តាប្រទេសអាស៊ានបានទុកចិត្តជ្រើសតាំងវៀតណាមជាតំណាងរបស់ខ្លួន ដើម្បីចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ក្នុងអំឡុងពេលដែលជំងឺរាតត្បាតកូវីដ-១៩បានផ្ទុះរាលដាលលើទូទាំងពិភពលោក ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងបរិបទដែលការធ្វើដំណើររវាងប្រទេសនានាត្រូវរឹតត្បិត វៀតណាមបានបង្ហាញតួនាទី ជាអ្នកដឹកនាំ នៅពេលរៀបចំកិច្ចប្រជុំតាមអនឡាញរវាងរដ្ឋមន្ត្រីនៃប្រទេសសមាជិក អាស៊ានដើម្បីពិភាក្សាពីរបៀបសម្របសម្រួល។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក៏បានតាងនាមប្រទេសអភិវឌ្ឍន៍នានា ថ្លែងមតិនៅអង្គការសហ ប្រជាជាតិ ដោយស្នើឲ្យប្រទេសនានាចែករំលែកកម្មសិទ្ធិបញ្ញា ដើម្បីជួយទប់ទល់នឹង ជំងឺកូវីដ-១៩ ហើយមានសិទ្ធិទទួលបានវ៉ាក់សាំងប្រកបដោយសមភាពផងដែរ។ ទាក់ទិននឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជា ជាតិ យោងតាមលោកសាស្ត្រាចារ្យ Carl Thayer នៅសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) វៀតណាមមានកិច្ចខិតខំប្រឹងប្រែងជាច្រើន។ វៀតណាមជាប់ ចំណាត់ថ្នាក់ទី ៥១ ក្នុងចំណោមប្រទេសទាំង ១៦៥ ដែលកំពុងខិតខំប្រឹងប្រែងដើម្បី សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាមួយនឹងពិន្ទុ ៨២,៨%។

វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានបទពិសោធន៍ជាច្រើន ក្នុងការ អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដូច្នេះហើយ អាចផ្តល់ដំបូន្មានជាក់ស្ដែង ស្ដីពីគោលនយោបាយលើបញ្ហាសិទ្ធិមនុស្សដ៏ស្មុគស្មាញ នៅពេលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

ការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិត្រូវបានឆ្លុះបញ្ចាំង តាមរយៈការដែល ប្រទេសនានាបានជ្រើសរើសវៀតណាមជាតំណាងនៅក្នុងយន្តការពហុភាគីជាច្រើន ដូចជា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០១៤-២០១៦ ក៏ដូចជាការបោះឆ្នោតជ្រើសតាំង វៀតណាមពីរដង ជា សមាជិកមិនអចិន្ត្រៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាមួយនឹងអាណត្តិថ្មីបំផុតគឺនៅឆ្នាំ ២០២០-២០២១។ ក្នុងអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍ វៀតណាមទទួលបានជោគជ័យក្នុង ការជំរុញពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការរវាងក្រុម ប្រឹក្សាសន្តិសុខ និងអង្គការតំបន់ ការកសាងឡើងវិញក្រោយជម្លោះ ការកសាងសន្តិ ភាព ជាដើម។ ជាទូទៅ សមាជិកអង្គការសហប្រជាជាតិទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់វៀតណាមក្នុងការជំរុញការតស៊ូដើម្បីឯករាជ្យជាតិ អធិបតេយ្យភាព និងស្វ័យភាព។

ការសន្យារបស់វៀតណាម

ក្នុងក្របខ័ណ្ឌកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំជាប្រចាំលើកទី ៤៩ នៃក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (ខែមីនា ឆ្នាំ ២០២២) រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ប្រធានគណៈប្រតិភូ វៀតណាមបានបញ្ជាក់ថា ការដាក់ប្រជាជនជាមជ្ឈភាព ជាកម្លាំងចលករនៃការអភិវឌ្ឍ គឺជាគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម។ វៀតណាមយកចិត្តទុកដាក់ដល់ការធានា សិទ្ធិមនុស្សគ្រប់ជ្រុងជ្រោយ លើគ្រប់ទិដ្ឋភាពទាំងអស់ ក្នុងនោះផ្តល់អាទិភាពដល់ ការការពារសិទ្ធិរបស់ក្រុមងាយរងគ្រោះ សមភាពយេនឌ័រ; ធានាសិទ្ធិមនុស្សក្នុង ការដោះស្រាយបញ្ហាសកល ជាពិសេសក្នុងការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ។ លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានបញ្ជាក់នូវបំណងចង់ឲ្យវៀតណាមឈរ ឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ ជាមួយនឹងសារយ៉ាងដូច្នេះថា៖គោរពគ្នាទៅវិញទៅមក - សន្ទនានិងកិច្ចសហ ប្រតិបត្តិការ - ធានាសិទ្ធិមនុស្សទាំងអស់សម្រាប់ទាំងអស់គ្នា

វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ បង្កើនប្រសិទ្ធភាព ប្រតិបត្តិការនៃក្រុមប្រឹក្សាសិទ្ធិមនុស្សតាមរយៈកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និង ការគោរពគ្នាទៅវិញទៅមក។ វៀតណាមយកចិត្តទុកដាក់ដល់ការធានាសិទ្ធិមនុស្ស គ្រប់ជ្រុងជ្រោយ លើគ្រប់ទិដ្ឋភាពទាំងអស់ ក្នុងនោះផ្តល់អាទិភាពដល់ការការពារសិទ្ធិ របស់ក្រុមងាយរងគ្រោះ សមភាពយេនឌ័រ; ធានាសិទ្ធិមនុស្សក្នុងការដោះស្រាយបញ្ហា សកល ជាពិសេសក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

ការដែលវៀតណាមឈរឈ្មោះសម្រាប់ការបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិឆ្នាំ ២០២៣-២០២៥ នឹងជាឱកាសសម្រាប់ វៀតណាមតំណាងឲ្យបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបញ្ចេញសម្លេង និងកង្វល់ របស់តំបន់លើបញ្ហាសិទ្ធិមនុស្ស ក៏ដូចជារួមជាមួយសមាជិកដទៃទៀតនៃក្រុមប្រឹក្សា រួមចំណែកដោះស្រាយបញ្ហាសិទ្ធិមនុស្សនានាដែលពិភពលោកកំពុងប្រឈមមុខផង ដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top