• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកសំណើរនូវអាទិភាពសហប្រតិបត្តិការសំខាន់ៗ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

នៅសម័យពិភាក្សា ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានលើកសំណើរនូវអាទិភាពសហប្រតិបត្តិការសំខាន់ៗមួយចំនួនក្នុងតំបន់នាពេលខាងមុខ។
  

 

តបតាមការអញ្ជើញរបស់លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិទទួលបន្ទុកអាស៊ី - ប៉ាស៊ីហ្វិក (ESCAP) ក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើត ESCAP និង ៤៥ ឆ្នាំ ចាប់តាំងពីវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ  ថ្ងៃទី ២៣ ឧសភា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam តាងនាមរដ្ឋាភិបាលវៀតណាមបានចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៧៨ របស់ ESCAP។

នៅសម័យពិភាក្សា ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានលើកសំណើរនូវអាទិភាពសហប្រតិបត្តិការសំខាន់ៗមួយចំនួនក្នុងតំបន់នាពេលខាងមុខ។ នោះគឺ៖ តែងតែដាក់មនុស្សនៅកណ្តាលនៃសកម្មភាពទាំងអស់; ពង្រឹងការតភ្ជាប់ក្នុងតំបន់; ធានាខ្សែសង្វាក់ផ្គត់ផ្គង់មានភាពធន់; លើកកម្ពស់ការផ្លាស់ប្តូរឌីជីថល កាត់បន្ថយគម្លាតឌីជីថល; ខិតខំប្រែក្លាយគំរូកំណើនទៅជាកំណើនកាបូនទាប អភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ... ជាដើម។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្ម   មានទំនួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ESCAP និយាយដោយឡែក និងអង្គការសហប្រជាជាតិនិយាយរួម ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព  បរិយាប័ន្ន ដោយមិនទុកចោលនរណាម្នាក់ពីក្រោយក្នុងតំបន់ និងជុំវិញពិភពលោក”។

ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានជួបពិភាក្សាការងារជាមួយលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ ESCAP  ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top