• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានតួនាទីសំខាន់ក្នុងគោលនយោបាយការបរទេសរបស់អ៊ីស្រាអែល

នៅក្នុងពិធីទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល លោក Ly Duc Trung មកជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នាថ្ងៃទី៩ ខែសីហា ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះលោកប្រធានហូជីមិញ និងការចាប់អារម្មណ៍ពិសេសលើប្រវត្តិសាស្ត្រ និងវប្បធម៌ប្រពៃណីរបស់វៀតណាម។
  ពិធីជូនសារតាំង។ (រូបថត៖ dancongsan.vn)  

លោក Herzog ក៏បានចែករំលែកនូវបំណងចង់ឱ្យភាគីទាំងពីរអាចពង្រឹងការផ្លាស់ប្តូរការសិក្សាស្រាវជ្រាវ ក្នុងការធ្វើអភិក្រម ពិនិត្យ និងវាយតម្លៃលើរបៀបឆ្លើយតបទៅនឹងការប្រកួតប្រជែងជាយុទ្ធសាស្ត្រដែលកាន់តែស្មុគស្មាញរបស់មហាអំណាចធំៗ និងបរិយាកាសសន្តិសុខពិភពលោកមានអស្ថេរភាព ដោយអះអាងថាវៀតណាមមានតួនាទីយ៉ាងសំខាន់ពិសេសនៅក្នុងគោលនយោបាយការបរទេសរបស់អ៊ីស្រាអែល។

ប្រមុខអ៊ីស្រាអែលបានចែករំលែកថា លោកនឹងបន្តជួបឯកអគ្គរដ្ឋទូតវៀតណាមថ្មីដើម្បីពិភាក្សាអំពីខ្លឹមសារ និងវិធានការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីក ចម្រើននាពេលខាងមុខ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Ly Duc Trung បានសម្តែងនូវកិត្តិយសដែលបានទទួលបេសកកម្មជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ហើយសង្ឃឹមថា លោកប្រធានាធិបតី Herzog នឹងជំរុញទំនាក់ទំនងវៀតណាម-អ៊ីស្រាអែលបន្ថែមទៀត ជាពិសេសនៅឆ្នាំ ២០២៣ ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top