• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានទាក់ទាញ FDI ជាង ១,២ពាន់លានដុល្លារក្នុងខែមករា

យោងតាមទិន្នន័យរបស់ក្រសួងផែនការនិងវិនិយោគ ក្នុងខែមករាឆ្នាំ២០២៣នេះ វៀតណាមមានគម្រោងវិនិយោគផ្ទាល់ពីបរទេស(FDI) ចំនួន១៥៣គម្រោងទទួលបានអាជ្ញាប័ណ្ណថ្មី ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ១,២ ពាន់លានដុល្លារអាមេរិក កើនឡើង ៤៨.៥% អំពីចំនួនគម្រោង និងច្រើនជាង ៣ដងក្នុងដើមទុនចុះបញ្ជី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រូបភាព៖ TTXVN

វិនិយោគិនបរទេសបានវិនិយោគក្នុងវិស័យសេដ្ឋកិច្ចចំនួន១៧/២១។ ក្នុងនោះ ឧស្សាហកម្មកែច្នៃ និងផលិតកម្មបាននាំមុខគេជាមួយនឹងការវិនិយោគសរុបចំនួនជិត ៧១៩លានដុល្លារ។

ដោយស្រូបយកជាង ៦៤% នៃទុន FDI ដែលបានចុះបញ្ជីថ្មីរបស់ប្រទេសនេះ ខេត្ត Bac Giang បានទាក់ទាញជិត ៧៩៦ លានដុល្លារអាមេរិក កើនឡើងជិត ១២ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងគម្រោងថ្មីចំនួន ៥០; បន្ទាប់មកគឺ Dong Nai, Bac Ninh, Ba Ria - Vung Tau

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top