• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងចូលរួមយ៉ាងស៊ីជម្រៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

អំពីការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកឧត្តមសេនីយឯក Hoang Xuan Chien បានបញ្ជាក់ថា នាពេលខាងមុខ គោលជំហររបស់ វៀតណាមគឺចូលរួមកាន់តែស៊ីជម្រៅក្នុងសកម្មភាពនេះ រួមទាំងដាក់ពង្រាយកម្លាំងរក្សាសន្តិភាពវៀតណាមទៅកាន់បេសកកម្មកាន់តែច្រើន ក៏ដូចជាពង្រីកទម្រង់នៃការដាក់ពង្រាយផងដែរ។
  ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ TTXVN)  

នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ទទួលជួបលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា ឆ្នាំ២០២២ មានអត្ថន័យដ៏សំខាន់ ដែលរំលឹកខួបលើកទី ៤៥ ទិវាវៀតណាមចូលរួមអង្គការសហប្រជាជាតិ។ ក្នុងអំឡុងពេលកន្លងមក វៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គការអន្តរជាតិនានា ជាពិសេសអង្គការសហប្រជាជាតិ ដើម្បីអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី ពិពិធកម្ម ហើយជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមនាពេលកន្លងមក។ អំពីការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកឧត្តមសេនីយឯក Hoang Xuan Chien បានបញ្ជាក់ថា នាពេលខាងមុខ គោលជំហររបស់វៀតណាមគឺចូលរួមកាន់តែស៊ីជម្រៅក្នុងសកម្មភាពនេះ រួមទាំងដាក់ពង្រាយកម្លាំងរក្សាសន្តិភាពវៀតណាមទៅកាន់បេសកកម្មកាន់តែច្រើន ក៏ដូចជាពង្រីកទម្រង់នៃការដាក់ពង្រាយផងដែរ។ លោកបានស្នើឲ្យអង្គការសហប្រជាជាតិបន្តគាំទ្រចំពោះការសន្យានិងការប្ដេជ្ញាចិត្តនយោបាយរបស់វៀតណាមក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយបង្កលក្ខខណ្ឌអំណោយផលដើម្បីបន្តជំរុញសកម្មភាពសហប្រតិបត្តិការក្នុងវិស័យនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top