• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងឡុងដ៍ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ជាផ្លូវការនៅចក្រភពអង់គ្លេស ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោកស្រី Anne Marie Trevelyan។
  ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោកស្រី Anne Marie Trevelyan។ (រូបថត៖ VOV)  

ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (UKVFTA) រវាង វៀតណាមនិងអង់គ្លេស។ នេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលត្រូវបានចរចារ យ៉ាងរហ័សដោយឈរលើមូលដ្ឋាននៃការទទួលមរតកការសន្យា នៅក្នុងកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប។ វៀតណាមត្រៀមខ្លួន ជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់វិនិយោគិនអង់គ្លេសដើម្បីធ្វើប្រតិបត្តិការនៅវៀតណាម។ ភាគីទាំងពីរនឹងរួមគ្នាបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិលោកស្រី Anne Marie Trevelyan បានឲ្យដឹងថា សក្ដានុពលនៃកិច្ច សហប្រតិបត្តិការរវាងវៀតណាមនិងចក្រភពអង់គ្លេស ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មគឺធំធេងណាស់ ហើយសង្ឃឹមថា សហ គ្រាសអង់គ្លេសនឹងរួមវិភាគទានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ បច្ចុប្បន្ននេះ ចក្រភពអង់គ្លេសកំពុងធ្វើការចរចាដើម្បីចូលរួមកិច្ចព្រមព្រៀងគ្រប់ ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហើយលទ្ធផលរហូតមកដល់ពេលនេះបានបង្ហាញភាពវិជ្ជមានជាច្រើន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top