• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជាបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai និងឧបនាយករដ្ឋមន្ត្រី លោកស្រីម៉ែន សំអន បានចែករំលែកការពេញចិត្តចំពោះការអភិវឌ្ឍនាពេលថ្មីៗនេះ នៃទំនាក់ទំនងមិត្តភាពជាអ្នកភូមិផងរបងជាមួយគ្នា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀត ណាម និងកម្ពុជា ជាពិសេសភាគីទាំងពីរបានរក្សាទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់។
  ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai និងឧបនាយករដ្ឋមន្ត្រី លោក ជំទាវម៉ែន សំអន (រូបថត៖ Pham Kien/TTXVN)  
 

នាព្រឹកថ្ងៃទី២៤ មិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai និងឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន បានចែករំលែកការពេញចិត្តចំពោះការអភិវឌ្ឍនាពេលថ្មីៗនេះ នៃទំនាក់ទំនងមិត្តភាពជាអ្នកភូមិផងរបងជាមួយគ្នា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា ជាពិសេសភាគីទាំងពីរបានរក្សាទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់។ ឧបនាយករដ្ឋមន្ត្រីទាំងពីររូបឯកភាពថា ភាគីទាំងពីរគួរតែសម្របសម្រួល ជំរុញ និងអនុវត្តន៍ឱ្យបានល្អនូវដំណើរទស្សនកិច្ចជាន់ខ្ពស់ និងសកម្មភាពសំខាន់ៗផ្សេងទៀតក្នុងក្របខ័ណ្ឌ “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជាឆ្នាំ ២០២២”; លើកកម្ពស់ការតភ្ជាប់នៃសេដ្ឋកិច្ចទាំងពីរ; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងស្អិតរមួតនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសក្នុងឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។

  ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai អញ្ជើញជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន (រូបថត៖ Pham Kien/TTXVN)  

 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន ក៏អញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងជួបជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung រួមទាំងជួបសំណេះសំណាលជាមួយប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកស្រី Nguyen Thi Thanh ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top