• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដណ្តើម​​មេដាយ​ចំនួន​៣គ្រឿង ​ក្នុង​ព្រឹត្តិការណ៍ អូឡាំពិករូបវិទ្យាអឺរ៉ុបឆ្នាំ​២០២២

យោងតាមព័ត៌មានថ្មីបំផុតពីក្រសួងអប់រំនិងបណ្តុះបណ្តាល គណៈប្រតិភូនិស្សិតវៀតណាមបានដណ្តើមមេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿងទៀត នៅក្នុងព្រឹត្តិការណ៍អូឡាំពិករូបវិទ្យាអឺរ៉ុបលើកទី ៦ (EuPhO ២០២២) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Rahu Ljubljana ប្រទេសស្លូវេនី ចាប់ពីថ្ងៃទី ២០-២៤ ខែឧសភា។
  ពិធីបូកសរុបការប្រកួតអូឡាំពិក រូបវិទ្យាអឺរ៉ុប (EuPhO) ២០២២ ។ (រូបថត៖ laodong.vn)  

ក្នុងនោះ មេដាយប្រាក់ ២ គ្រឿង បានទៅលើ Nguyen Tuan Phong (សិស្សថ្នាក់ទី ១១ នៅសាលាវិទ្យាល័យ Bac Ninh ខេត្ត Bac Ninh) និង Pham Trung Kien (សិស្សថ្នាក់ទី ១២ នៃសាលាវិទ្យាល័យ Tran Phu ទីក្រុង Hai Phong)។ ប្អូន Le Thuy Mai Anh (សិស្សថ្នាក់ទី ១១ នៃសាលាវិទ្យាល័យ Ha Long ខេត្ត Quang Ninh) ទទួលបានមេដាយសំរឹទ្ធ។

ចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិករូបវិទ្យាអឺរ៉ុប ឆ្នាំនេះ មានបេក្ខជនចំនួន ១៨២ នាក់ មកពីប្រទេសចំនួន៣៧ ហើយប្រតិភូវៀតណាមមានបេក្ខជូន៥នាក់។

នេះជាលើកទី៦ហើយ ដែលព្រឹត្តិការណ៍អូឡាំពិករូបវិទ្យាអឺរ៉ុបបានប្រព្រឹត្តិទៅ និងជាឆ្នាំទី៤ហើយដែលវៀតណាមបានចូលរួមព្រឹត្តិការណ៍នេះ។ ក្នុងព្រឹត្តិការណ៍ ៤លើកមុននោះ គណៈប្រតិភូវៀតណាមតែងតែដណ្តើមបានមេដាយ។ នៅឆ្នាំមុន ក្នុងព្រឹត្តិការណ៍អូឡាំពិករូបវិទ្យាអឺរ៉ុបឆ្នាំ២០២១ ដែលបានប្រព្រឹត្តិទៅតាមអនឡាញ ប្រតិភូវៀតណាមបានយកឈ្នះមេដាយមាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top