សិស្សទាំង៦នាក់របស់ក្រុមជម្រើសជាតិវៀតណាមបានឈ្នះមេដាយក្នុងការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ(IMO) លើកទី៦៦ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Sunshine Coast រដ្ឋ Queensland ប្រទេសអូស្ត្រាលី។
សិស្ស ៦ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាមដែលចូលរួមក្នុងការប្រឡងអូឡាំពិកអន្តរជាតិលើកទី៦៦ (IMO) ឆ្នាំ ២០២៥។ រូបថត៖ MOET
ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានប្រកាសនៅថ្ងៃទី ១៩ ខែកក្កដាថា ៖ ដោយទទួលបានមេដាយមាស ២គ្រឿង មេដាយប្រាក់ ៣គ្រឿង មេដាយសំរឹទ្ធ ១គ្រឿង និងមានពិន្ទុសរុប ១៨៨ ក្រុមវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ១១៣ ដែលចូលរួមក្នុងការប្រឡងឆ្នាំនេះ តាមពីក្រោយក្រុមជម្រើសជាតិចិន (ចំណាត់ថ្នាក់លេខ ១) អាមេរិក (លេខ ២) គូរ៉េខាងត្បូង(លេខ ៣) ប៉ូឡូញ និងជប៉ុន (លេខ ៤) អ៊ីស្រាអែល (លេខ៦) , ឥណ្ឌា (លេខ៧) និងសិង្ហបុរី (លេខ៨)។
សិស្សទាំងពីរនាក់ដែលឈ្នះមេដាយមាសគឺ Vo Trong Khai ថ្នាក់ទី ១២ សាលាវិទ្យាល័យជំនាញ Phan Boi Chau ខេត្ត Nghe An និង Tran Minh Hoang ថ្នាក់ទី ១២ សាលាវិទ្យាល័យជំនាញ Ha Tinh ខេត្ត Ha Tinh ។
បើប្រៀបធៀបនឹងលទ្ធផលឆ្នាំមុន (មេដាយប្រាក់២គ្រឿង មេដាយសំរឹទ្ធ៣គ្រឿង និងប័ណ្ណសរសើរ ១ ដោយជាប់ចំណាត់ថ្នាក់លេខ៣៣/១០៨) សមិទ្ធិផលរបស់ក្រុមវៀតណាមក្នុងឆ្នាំនេះ មានភាពប្រសើរជាងយ៉ាងខ្លាំង។
ការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិលើកទី៦៦ បានប្រព្រឹត្តទៅពីថ្ងៃទី១០-២០ ខែកក្កដា ដោយមានបេក្ខជនចំនួន ៦៣៩នាក់ចូលរួមប្រកួតប្រជែង។ ពិធីបិទនិងប្រគល់រង្វាន់នៃការប្រឡង បានធ្វើឡើងនៅរសៀលថ្ងៃទី ១៩ កក្កដា (ម៉ោងក្នុងស្រុក) នៅប្រទេសអូស្ត្រាលី៕
VOV5 - វិទ្យុសំឡេងវៀតណាម