• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាដៃគូអាទិភាពរបស់កាតានៅអាស៊ី-ប៉ាស៊ីហ្វិក

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានអញ្ជើញជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស កាតា Sheikh Mohammed bin Abdulrahman Al-Thani ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២។
  ដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al-Thani (រូបថត៖ Nguyen Hong)  

ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានឯកភាពសម្របសម្រួលគ្នាយ៉ាងល្អក្នុងការរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតឆ្នាំ ២០២៣ ដោយផ្តោតលើការពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី អង្គការអន្តរជាតិនិងតំបន់ ដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មកាតារ និងមូលនិធិវិនិយោគដើម្បីស្វែងយល់ទីផ្សារ និងវិនិយោគនៅវៀតណាម។ ទាក់ទិននឹងវិស័យទេសចរណ៍ លោករដ្ឋមន្ត្រី Bui Thanh Son បានសម្តែងនូវគោលបំណងស្វាគមន៍ភ្ញៀវទេសចរកាតារកាន់តែច្រើនមកទស្សនាវៀតណាមនាពេលខាងមុខ ក្នុងបរិបទដែលវិស័យទេសចរណ៍វៀតណាមកំពុងមានសន្ទុះ ងើបឡើងវិញខ្លាំងក្រោយពីជំងឺរាតត្បាតរាតត្បាត។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al-Thani បានអះអាងថា វៀតណាមជាដៃគូអាទិភាពរបស់កាតាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាគោលដៅគួរឲ្យទាក់ទាញសម្រាប់វិនិយោគិនកាតាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top