• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចាត់បញ្ជូននាយទាហាន​រក្សសន្តិភាព​ចូលរួម​ស្ថានបេសកកម្ម​របស់សហភាពអឺរ៉ុបជាលើកដំបូង

លោកឧត្តមសេនីយឯក Hoang Xuan Chien បានស្នើឱ្យនាយទាហានបន្តជ្រួតជ្រាប អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវទស្សនៈ និងគោលការណ៍កិច្ចការបរទេសរបស់បក្ស រដ្ឋ និងកងទ័ព។
  វៀតណាមចាត់បញ្ជូននាយទាហានរក្សសន្តិភាពចូលរួមស្ថានបេសកកម្មរបស់សហភាពអឺរ៉ុបជាលើកដំបូង (រូបថត៖ qdnd.vn)  

នារសៀលថ្ងៃទី២៤ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីប្រគល់សេចក្ដីសម្រេចិត្តរបស់លោកប្រធានរដ្ឋដល់នាយទាហានចំនួន៧ នាក់ ដែលបំពេញបេសកម្មថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ជាពិសេស ក្នុងនោះមាននាយទាហានចំនួន ២ នាក់បានបំពេញបេសកកម្មនៅស្ថានបេសកកម្មហ្វឺកហ្វឹនរបស់សហភាពអឺរ៉ុប។ ព្រមទាំងធ្វើការបូកសរុបអាណត្តិរបស់នាយទាហានចំនួន ២ នាក់ ដែលអនុវត្តន៍បេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង។ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស  ប្រធានគណៈកម្មាធិការដឹកនាំនៃក្រសួងការពារប្រទេសទទួលបន្ទុកការចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិបានអបអរសាទរចំពោះនាយទាហានដែលបានបំពេញភារកិច្ច និងនាយទាហាន ដែលទើបទទួលបេសកកម្ម។

លោកឧត្តមសេនីយឯក Hoang Xuan Chien បានស្នើឱ្យនាយទាហានបន្តជ្រួតជ្រាប អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវទស្សនៈ និងគោលការណ៍កិច្ចការបរទេសរបស់បក្ស រដ្ឋ និងកងទ័ព។ ទន្ទឹមនឹងនេះ រក្សាសាមគ្គីភាពផ្ទៃក្នុង កសាងចំណងសាមគ្គីភាពជាមួយ សហសេវិកអន្តរជាតិ និងទំនាក់ទំនងជាមួយប្រជាជននៅមូលដ្ឋាន តាមនោះ រួមចំណែកជំរុញសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរបស់វៀតណាមឲ្យកាន់តែមានជំនាញវិជ្ជាជីវៈ និងប្រកបដោយមានប្រសិទ្ធភាពថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top