• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំប្រឹងប្រែងកសាងកសិកម្មបៃតង - អេកូឡូស៊ី - ចីរភាព

ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គលើប្រធានបទ “ការបង្វែរទិសវិបត្តិស្បៀង អាហារសកល” ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានចែករំលែក ការតម្រង់ទិសរបស់វៀតណាមក្នុងការកសាងកសិកម្មដែលមានកាបូនទាប “បៃតង - អេកូឡូស៊ី - ប្រកបដោយចីរភាព” ដែលព័ទ្ធជុំវិញដោយសសរស្តម្ភចំនួន ៣ ៖ “កសិកម្ម អេកូឡូស៊ី” “ជនបទទំនើប” “កសិករឆ្លាតវៃ”។
  ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai ថ្លែងនៅកិច្ចប្រជុំលើកទី៥២នៃវេទិកា WEF។ (រូបថត៖ VOV)  

នាថ្ងៃទី ២៣ ឧសភា កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដោយប្រធានបទ “ប្រវត្តិសាស្ត្រនៅសម័យរបត់៖ គោលនយោបាយរបស់រដ្ឋា ភិបាល យុទ្ធសាស្ត្ររបស់សហគ្រាស” បានប្រារព្ធធ្វើឡើងនៅទីក្រុង Davos ប្រទេស ស្វីស។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ដឹកនាំគណៈប្រតិភូ វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ។

ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គលើប្រធានបទ “ការបង្វែរទិសវិបត្តិស្បៀង អាហារសកល” ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានចែករំលែក ការតម្រង់ទិសរបស់ វៀតណាមក្នុងការកសាងកសិកម្មដែលមានកាបូនទាប “បៃតង - អេកូឡូស៊ី - ប្រកបដោយចីរភាព” ដែលព័ទ្ធជុំវិញដោយសសរស្តម្ភចំនួន ៣ ៖ “កសិកម្ម អេកូឡូស៊ី” “ជនបទទំនើប” “កសិករឆ្លាតវៃ”។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យ មានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការពង្រឹងភាពធន់ និងការសម្របខ្លួនទៅនឹងការ ប្រែប្រួលអាកាសធាតុសម្រាប់តំបន់ដីសណ្តទន្លេ Cuu Long រួមចំណែកដល់ការពង្រឹង សន្តិសុខស្បៀងជាតិ និងតំបន់។

ក្នុងរយៈពេលចូលរួមកិច្ចប្រជុំ នាថ្ងៃទី ២៣ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអាមេរិកលោក Patrick Leahy; បានជួបធ្វើការជាមួយអ្នកដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួនអំពីការទាក់ ទាញហិរញ្ញវត្ថុបៃតង ហើយបានទទួលជួបថ្នាក់ដឹកនាំសហគ្រាសជាច្រើនផងដែរ។

នៅក្នុងជំនួបជាមួយលោកស្រី Amanda Murphy នាយិកាផ្នែកធនាគារពាណិជ្ជកម្មតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍-ប៉ាស៊ីហ្វិក លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីអាទិភាពរបស់រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍហិរញ្ញវត្ថុបៃតង ប្រកបដោយចីរភាព ជាពិសេសគឺជំរុញការអភិវឌ្ឍទីផ្សារមូលបត្របំណុលបៃតង។ លោកស្រី Amanda Murphy បានឲ្យដឹងថា ធនាគារ HSBC មានការយកចិត្តទុកដាក់ ហើយត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងដំណើរការអនុវត្តការបម្លែងថាមពលបៃតង រួមវិភាគទានដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top