• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំធានាសាមគ្គី ឯកភាពរបស់អាស៊ាន

កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ៣ ដល់ទី ៤ ខែកុម្ភៈ។ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទនេះ បន្តរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងស្មារតីសាមគ្គីភាព ឯកភាព និងភាពជាឯកឆន្ទក្នុងអាស៊ាន។ តាមនោះ លើកកំពស់ឋានៈ និងតួនាទីរបស់វៀតណាមក្នុងអាស៊ាន និងលើវេទិកាអន្តរជាតិនានាផងដែរ។
មន្ត្រីជាន់ខ្ពស់អាស៊ានចូលរួមកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។ (រូបថត៖ ក្រសួងការបរទេស)

បរិបទថ្មីទាមទារឱ្យអាស៊ានត្រូវឆ្លើយតបប្រកបដោយភាពបត់បែន ទោះបីជាវាជាកិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ានក៏ដោយ ប៉ុន្តែកិច្ចប្រជុំឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិបទពិសេស។ អាស៊ានកំពុងស្ថិតក្នុងដំណាក់កាលដ៏លំបាក។ ប្រទេសសមាជិកអាស៊ានទើបតែជំនះពុះពារលើជំងឺកូវីដ-១៩ កំពុងចាប់ផ្ដើមដំណាក់កាលនៃការបើកដំណើរការ និងស្តារឡើងវិញ នៅតែមានបញ្ហាសេដ្ឋកិច្ច និងសង្គមជាច្រើនដែលត្រូវដោះស្រាយ។ ចំពេលដែលជំងឺកូវីដ-១៩ ត្រូវបានរុញថយ នាំមកនូវឱកាសសម្រាប់ការស្តារឡើងវិញនោះ បរិយាកាសអន្តរជាតិ និងក្នុងតំបន់បែរជាជួបប្រទះនឹងការវិវឌ្ឍន៍ខាងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចដ៏ស្មុគស្មាញ និងមិនអំណោយផល ដូចជា៖ ជម្លោះ វិបត្តិថាមពល អតិផរណា ការប្រែប្រួលអត្រាប្តូរប្រាក់... ដែលបង្កឡើងផលប៉ះពាល់គួរឲ្យកត់សម្គាល់លើយថាទស្សន៍នៃការស្តារឡើងវិញរបស់អាស៊ាន។

ដោយប្រធានបទ អាស៊ានសំខាន់៖ ចំណុចកណ្ដាលនៃកំណើនប្រធានអាស៊ានឆ្នាំ ២០២៣ - ឥណ្ឌូនេស៊ីបានកំណត់អាទិភាពធំៗចំនួនពីរ ទី១ គឺការរក្សាឋានៈរបស់អាស៊ាន ហើយពង្រឹងមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់និងលើពិភពលោក; ទី២ គឺជំរុញយ៉ាងពេញលេញនូវកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនិងកំណើនសេដ្ឋកិច្ចរបស់អាស៊ាន ប្រែក្លាយអាស៊ានទៅជាកម្លាំងចលករដ៏សំខាន់ រីកសាយភាយឥទ្ធិពលវិជ្ជមាននៃកំណើននៅទាំងក្នុងនិងក្រៅតំបន់ ហើយក្លាយជាចំណុចលេចធ្លោមួយនៃសេដ្ឋកិច្ចពិភពលោក។

វៀតណាមចូលរួមចំណែក គាំទ្រគំនិតផ្តួចផ្តើមសំដៅលើកកំពស់សមត្ថភាពនិងប្រសិទ្ធភាពប្រតិបត្តិការរបស់អាស៊ាន

កិច្ចប្រជុំនេះមានសម័យសំខាន់ៗចំនួន ៣។ នៅក្នុងសម័យប្រជុំដំបូងស្តីពីសន្ធិសញ្ញាកសាងអាស៊ីអាគ្នេយ៍ទៅជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដែលប្រព្រឹត្តទៅនាថ្ងៃទី ២ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចាត់ទុកថា អាស៊ានខ្លួនឯង គ្មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែមិនមែនមានន័យថា ថាមពលនុយក្លេអ៊ែរមិនអាចប្រើប្រាស់សម្រាប់គោលដៅសន្តិភាពនោះទេ។ បញ្ហាបច្ចុប្បន្នគឺរបៀបសហការនិងឃ្លាំមើលយ៉ាងដូចម្ដ៉េច។ ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានឲ្យដឹងថា៖

វៀតណាមបានចូលរួមផ្ដល់មតិ ពិភាក្សាអំពីការកសាងផែនការសកម្មភាពអនុវត្តសន្ធិសញ្ញាស្តីពីការកសាងតំបន់អាស៊ីអាគ្នេយ៍ឱ្យក្លាយជាតំបន់គ្មានអាវុធនុយក្លេអ៊ែររយៈពេល ៥ ឆ្នាំខាងមុខ ជាពិសេសលើការបង្រួបបង្រួម និងការកសាងសំឡេងរួម វិធីអភិក្រមរួមចំពោះប្រទេសជាដៃគូ ដើម្បីឲ្យពួកគេត្រៀមខ្លួនជាស្រេចចូលរួម ឬសន្យាគោរពសន្ធិសញ្ញា។ នេះគឺជាបញ្ហាដ៏ស្មុគស្មាញណាស់ ជាពិសេសនៅក្នុងបរិបទដែលប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសធំៗ ជាពិសេសប្រទេសដែលមានអាវុធនុយក្លេអ៊ែរកាន់តែកើនឡើង

នៅក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសផ្សេងៗ បានពិចារណា វាយតម្លៃពីដំណើរការអនុវត្តកិច្ចព្រមព្រៀងជាឯកឆន្ទ ៥ ចំណុចស្តីពីបញ្ហាមីយ៉ាន់ម៉ា ដែលមេដឹកនាំអាស៊ានបានឯកភាពតាំងពីខែមេសា ឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ ពិភាក្សាអំពីដំណោះស្រាយដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពប្រតិបត្តិការរបស់ទីភ្នាក់ងារ និងស្ថាប័ននានាក្នុងអាស៊ាន។ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានសង្កត់ធ្ងន់ថា៖

នេះជាបញ្ហាដែលវៀតណាមបានលើកឡើងក្នុងឆ្នាំធ្វើជាប្រធានអាស៊ាន ហើយបច្ចុប្បន្នកំពុងសហការជាមួយអាស៊ានដើម្បីអនុវត្តន៍។ កិច្ចប្រជុំនេះក៏នឹងពិភាក្សាលើបញ្ហាមួយចំនួនក្នុងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូផងដែរ។ បញ្ហាអន្តរជាតិ និងតំបន់ដែលកំពុងលេចចេញនាពេលបច្ចុប្បន្នក៏ជាកង្វល់ដ៏ធំ ដែលប៉ះពាល់ផ្ទាល់ដល់អាស៊ាន។ ភារកិច្ចរបស់គណៈប្រតិភូវៀតណាមគឺផ្តល់មតិយោបល់ សំឡេង ហើយស្នើគំនិតផ្តួចផ្តើមដើម្បីកសាងសំឡេងរួម និងធានាបាននូវឯកភាព និងសាមគ្គីភាពរបស់អាស៊ាន។ មានតែធ្វើបានយ៉ាងដូច្នេះ ទើបរក្សាបាននូវមជ្ឈភាពរបស់អាស៊ាន និងរូបភាពរបស់អាស៊ាននៅលើវេទិកាអន្តរជាតិ

ចាប់តាំងពីចូលជាសមាជិកសមាគមមក វៀតណាមជានិច្ចកាលបង្ហាញតួនាទីរបស់ខ្លួនក្នុងនាមជាសមាជិកដ៏សកម្ម ម្ចាស់ការ មានទំនួលខុសត្រូវ ត្រៀមខ្លួនជាស្រេចដឹកនាំ និងរួមចំណែកកសាងច្បាប់លេងរបស់អាស៊ាន។ ឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ គឺជាពេលវេលាដែលអាស៊ាននឹងផ្តោតការខិតខំប្រឹងប្រែងលើការកសាងចក្ខុវិស័យអាស៊ានក្រោយឆ្នាំ ២០២៥ ត្រៀមខ្លួនជាស្រេចតម្រង់ទិសសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់សមាគម ក្រោយរយៈពេលជិតពីរទសវត្សរ៍ចាប់តាំងពីធម្មនុញ្ញអាស៊ានត្រូវបានបង្កើត។ ក្រោមការសម្របសម្រួលរបស់ឥណ្ឌូណេស៊ី និងដោយមានការចូលរួមចំណែកយ៉ាងសកម្មរបស់ប្រទេសសមាជិកទាំងអស់ រួមទាំងវៀតណាមផងដែរ យើងអាចជឿជាក់បានថាអាស៊ាននឹងសម្រេចបាននូវគោលដៅដែលបានដាក់ចេញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top