• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ឡាវបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ

ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អ និងរឹងមាំនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាម-ឡាវ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក្នុងនោះមានការរួមចំណែកយ៉ាងសំខាន់របស់រដ្ឋសភានៃប្រទេសទាំងពីរ។
   ប្រធានរដ្ឋសភាឡាវ លោក Vuong Dinh Hue ជួបសម្តែងការគួរសមចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត (រូបថត៖ VOV)  

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី ១៦ ឧសភា នៅទីក្រុងវៀងច័ន្ទ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបសម្តែងការគួរសមជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីសូលីត។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អ និងរឹងមាំនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ឡាវ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ  ក្នុងនោះមានការរួមចំណែកយ៉ាងសំខាន់របស់រដ្ឋសភានៃប្រទេសទាំងពីរ។

   ប្រធានរដ្ឋសភាឡាវ លោក Vuong Dinh Hue ជួបសម្តែងការគួរសមចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត (រូបថត៖ VOV)  

អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក ថងលូន ស៊ីសូលីត មានបំណងថា រដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តសម្របសម្រួលក្នុងការត្រួតពិនិត្យ ដើម្បីរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងទ្វេភាគី; ពង្រឹងការចែករំលែកបទពិសោធន៍ ជាពិសេស ការគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិការអន្តរសភាតំបន់និងអន្តរជាតិ; សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងបញ្ហាអន្តរជាតិ និងតំបន់ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top