• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ឡាវ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូនិងជំនួបប្រាស្រ័យគ្រប់ជាន់ថ្នាក់

នាព្រឹកថ្ងៃទី ១៦ ឧសភា នៅវិមានរដ្ឋសភាឡាវ ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan បានប្រារព្ធពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានរដ្ឋសភា លោក Vuong Dinh Hue។ បន្ទាប់ពីពិធីទទួលស្វាគមន៍ ប្រធានរដ្ឋសភាទាំងពីរបានជួបពិភាក្សាការងារ។
  ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជាមួយសមាជិកគណៈប្រតិភូរដ្ឋសភាឡាវ (រូបថត៖ VOV)  

ប្រធានរដ្ឋសភាទាំងពីរបានឯកភាពសម្របសម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងលទ្ធផលនៃដំណើរទស្សនកិច្ចថ្នាក់ខ្ពស់នាពេលថ្មីៗនេះ។ ភាគីទាំងពីរបានអះអាងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងព្រំដែន; លើកកម្ពស់ប្រសិទ្ធភាពនៃការអប់រំ- បណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ការផ្លាស់ប្តូរប្រជាជននិងប្រជាជន; ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ តភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

  ប្រធានរដ្ឋសភាទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវ ដំណាក់កាល ២០២២-២០២៦ (រូបថត៖ VOV)  

ប្រធានរដ្ឋសភាទាំងពីរបានអះអាងបន្តកិច្ចខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងឈានដល់ការឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាជម្លោះក្នុងតំបន់ និងលើពិភពលោក រួមទាំងបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានឯកភាពបន្តប្រពៃណីនៃការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ទន្លេមេគង្គ។

បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវ ដំណាក់កាល ២០២២-២០២៦។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានប្រកាសប្រគល់អំណោយជា កុំព្យូទ័រ ម៉ាស៊ីនបញ្ចាំង និងកាមេរ៉ាដល់លេខាធិការដ្ឋានរដ្ឋសភាឡាវ;  កុំព្យូទ័រ សៀវភៅវៀតណាម និងឧបករណ៍សិក្សាមួយចំនួនដល់សាលាបណ្ដុះបណ្ដាលខេត្តចំប៉ាសាក់ សាលាមិត្តភាព និងសមាគមវៀតណាមក្នុងខេត្តចំនួនបួនភាគខាងត្បូងនៃប្រទេសឡាវ។ តម្លៃសរុបគឺ ៥ពាន់លានដុង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top