• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងអង់គ្លេសបង្កើន​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Tran Tuan Anh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេសចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៥ខែសីហា។
  លោក Tran Tuan Anh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមវៀតណាម បានពិភាក្សា និងធ្វើការជាមួយ អគ្គលេខាគណៈបក្សកុម្មុយនិស្តអង់គ្លេសោក Robert Griffiths (រូបថត៖ Dinh Thu/VNA)  

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេសទទួលបន្ទុកអឺរ៉ុប លោក Graham Stuart អនុប្រធានសភាជាន់ទាបអង់គ្លេសលោក Nigel Evans រដ្ឋមន្ត្រីខុទ្ទកាល័យគណៈរដ្ឋមន្ត្រីអង់គ្លេស លោក Nigel Adams អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសលោក Richard Fuller អគ្គលេខាគណៈបក្សកុម្មុយនិស្តអង់គ្លេសោក Robert Griffiths ។ គណៈប្រតិភូក៏បានធ្វើការជាមួយស្ថាប័ន និងអង្គការជាច្រើនរបស់អង់គ្លេលើវិស័យថាមពល វិនិយោគ ហិរញ្ញវត្ថុ សេវាកម្ម ការផ្លាស់ប្ដូរឌីជីថល និងដឹកនាំកិច្ចសន្ទនា“បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅវៀតណាម” - ចក្រភពអង់គ្លេសក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្ដូរបៃតង” ជាដើម។

ថ្នាក់ដឹកនាំរដ្ឋាភិបាល និងរដ្ឋសភាអង់គ្លេសបានអះអាងថា វៀតណាមជាដៃគូដ៏សំខាន់ជួរមុខនៅក្នុងតំបន់ ហើយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍វិជ្ជមាន ជាពិសេសគឺក្រោយពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-អង់គ្លេស (UVKFTA) ត្រូវបានចុះហត្ថលេខា និងចូលជាធរមាន។

បណ្ដាស្ថាប័នសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអង់គ្លេសក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ ឥណទាន និងធនាគាររបស់អង់គ្លេសបានសម្តែងការគាំទ្រយ៉ាងខ្លាំងក្លាហើយត្រៀមខ្លួនជាស្រេចរួមចំណែកប្រភពធនធានហិរញ្ញវត្ថុសំដៅអនុវត្តន៍រាល់គោលការណ៍ ទិសដៅគោលនយោបាយរបស់វៀតណាមលើវិស័យសេដ្ឋកិច្ច។ ជាពិសេស បណ្ដាដៃគូអង់គ្លេសបានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ និងសហការក្នុងការអនុវត្តគម្រោងជាក់ស្ដែងនៅវៀតណាម ជាពិសេសគឺអនុវត្តន៍ការសន្យារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរលើវិស័យប្រយុទ្ធប្រឆាំងការបម្រែបម្រួលអាកាសធាតុ អនុវត្តន៍ការសន្យា COP26 ការអភិវឌ្ឍថាមពលកកើតឡើងវិញ ជាពិសេសគឺវាយោអគ្គិសនីនៅសមុទ្រ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ជំរុញការផ្លាស់ប្ដូរថាមពលបៃតង ការផ្លាស់ប្ដូរឌីជីថល ការអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top