• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងនូវែលសេឡង់ដាក់ចេញគោលដៅសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២ ពាន់លានដុល្លារនៅឆ្នាំ ២០២៤

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅនូវែលសេឡង់ នារសៀលនេះ (ថ្ងៃទី៥ ខែធ្នូ) នៅទីក្រុង Wellington ប្រទេសនូវែលសេឡង់ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី Dame Cindy Kiro។
  ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងអគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី Dame Cindy Kiro។ (រូបថត៖ Doan Tan/TTXVN)  
  ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី Dame Cindy Kiro។ (រូបថត៖ Doan Tan/TTXVN)  

ប្រធានរដ្ឋសភាលោក  Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូយុទ្ធសាស្ត្រដំបូងបង្អស់របស់នូវែលសេឡង់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក; វៀតណាមតែងតែយកចិត្តទុកដាក់ និងជំរុញទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយនូវែលសេឡង់។

ចំណែកលោកស្រី អគ្គទេសាភិបាល Dame Cindy Kiro បានសម្តែងការកោតសរសើរចំពោះប្រទេស វប្បធម៌ និងប្រជាជនវៀតណាម; អះអាងថា វៀតណាមមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសនូវែលសេឡង់ ហើយប្រទេសទាំងពីរត្រូវពង្រឹងទំនាក់ទំនងបន្ថែមទៀតក្នុងបរិបទនៃពិភពលោកដែលមានការប្រែប្រួល ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ អគ្គទេសាភិបាល Dame Cindy Kiro មានបំណងចង់ទៅបំពេញទស្សនកិច្ចនៅវៀតណាមឆាប់ៗ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃថា ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលសេឡង់ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ និងអភិវឌ្ឍន៍យ៉ាងល្អបប្រសើរ។ សូម្បីតែក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ ភាគីទាំងពីរនៅតែរក្សាការផ្លាស់ប្តូរ និងការទំនាក់ទំនងកម្រិតខ្ពស់ រួមចំណែកពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងបង្កើតកម្លាំងជំរុញសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ កំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបាន ១,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ឆ្ពោះទៅគោលដៅ ២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤; កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពលកម្ម ការអប់រំ ការផ្លាស់ប្តូរប្រជាជន និងប្រជាជនបន្តទទួលបានការយកចិត្តទុកដាក់ខ្ពស់។

ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងគ្រប់បណ្តាញនាពេលខាងមុខ; ជំរុញការអភិវឌ្ឍន៍យ៉ាងរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ បន្តគាំទ្រ និងសម្របសម្រួលគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top