• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងកម្ពុជារក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការការពារជាតិ​

នាថ្ងៃទី ៩ មិថុនា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀតណាម បានទទួលជួបជាមួយនាយឧត្តមសេនីយ៍ ប្រាក់ សុវណ្ណា រដ្ឋលេខាធិការក្រ​សួងការពារជាតិកម្ពុជា ក្នុងឱកាសអមដំណើរនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទីបី។

នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបជាមួយនាយឧត្តមសេនីយ៍ ប្រាក់ សុវណ្ណា រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។ រូបថត៖ VNA ចុះផ្សាយ

នៅក្នុងជំនួប​នេះ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានស្នើឱ្យភាគីទាំងពីររក្សាការផ្លាស់ប្តូរ​គណៈប្រតិភូគ្រប់ជាន់​ថ្នាក់ និងយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដូចជា៖ កិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងបី វៀតណាម កម្ពុជា និងឡាវ; ការហាត់​សម​ស្វែងរកនិងជួយសង្គ្រោះរួមគ្នារវាងកងទ័ពនៃប្រទេសទាំងបី; និងកិច្ចសន្ទនាគោលនយោបាយការពារជាតិនៅកម្រិតអនុរដ្ឋមន្ត្រី។ លើសពីនេះ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ការបណ្តុះបណ្តាល; ការគ្រប់គ្រងនិងការពារ​ព្រំដែន; ការ​សម្របសម្រួលស្វែងរក ប្រមូល និង​ធ្វើមាតុភូមិនិវត្តអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។

រីឯខ្លួន​វិញ នាយឧត្តមសេនីយ៍ ប្រាក់ សុវណ្ណា បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយវៀតណាមក្នុងការស្វែងរក ការប្រមូល និងធ្វើមាតុភូមិនិវត្តអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា​ក្នុងសម័យសង្គ្រាម៕

តាម vovworld.vn/km

លើក​តម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

លើក​តម្កើងអ្នកបរិច្ចាគឈាមឆ្នើមចំនួន ១០០ នាក់ទូទាំងប្រទេស

ពិធីលើកតម្កើងអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នើមទូទាំងប្រទេសក្នុងឆ្នាំ ២០២៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិ​ដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្ត

Top