• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌អរិយ្យធម៌របស់វៀតណាមដែលបង្កើតឡើងដោយជនជាតិទាំង ៥៤ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត

នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិនៅ “ពិធីបុណ្យពណ៌នានិទាឃរដូវនៅគ្រប់តំបន់ទូទាំងប្រទេស” ឆ្នាំ ២០២២។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ចូលរួមពិធីបុណ្យ “ពណ៌និទាឃរដូវនៅគ្រប់តំបន់នៃប្រទេស” ឆ្នាំ ២០២២ (រូបថត៖ VOV)

 

ថ្លែងមតិក្នុងពិធីបុណ្យនេះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វប្បធម៌ អរិយ្យធម៌របស់ប្រទេសជាតិ បានបង្កើតឡើងដោយជនជាតិទាំង៥៤លើទូទាំងប្រទេសវៀតណាម។ នោះគឺជាវប្បធម៌ អរិយ្យធម៌ដ៏សម្បូរបែប ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ។ តាមលោកប្រធានរដ្ឋNguyen Xuan Phuc ក្រោយរយៈពេល ៣៥ ឆ្នាំនៃការអនុវត្តការងារផ្លាស់ប្តូរថ្មីប្រទេសជាតិ ស្មារតីមហាសាមគ្គីភាពរបស់ជនជាតិទាំង ៥៤ លើទូទាំងវៀតណាមបន្តត្រូវបានពង្រឹងនិងពង្រីកជានិច្ច។ បក្ស រដ្ឋ តែងតែយកចិត្តទុកដាក់ជាពិសេសចំពោះជនជាតិភាគតិច អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ឆ្ងាយដាច់ស្រយាល អនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងយកចិត្តទុកដាក់លើការអភិរក្ស តម្លៃវប្បធម៌របស់ជនជាតិ ដោយចាត់ទុកវប្បធម៌ជនជាតិជាផ្នែកសំខាន់នៃវប្បធម៌វៀតណាម។ ដោយមានសកម្មភាពប្រចាំឆ្នាំជាច្រើននៅភូមិវប្បធម៌និងទេសចរណ៍វៀតណាម លោកប្រធានបានសង្កត់ធ្ងន់ថា ដំបូលផ្ទះរួមនេះគឺជាទីណាត់ជួប ដើម្បី ផ្សព្វផ្សាយប្រពៃណីវប្បធម៌របស់ជនជាតិវៀតណាម៖ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលឃើញសម្រស់វប្បធម៌វិសេសវិសាលរបស់ជនជាតិចំនួន ៥៤ មិនត្រឹមតែឆ្លុះបញ្ចាំងនៅទីកន្លែងនេះប៉ុណ្ណោះទេ ថែមទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិនីមួយៗនៅវៀត ណាមទៀតផង។ ប្រការនេះ បានធ្វើឲ្យសម្រស់វប្បធម៌រីកសាយភាយក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងឱកាសចូលឆ្នាំថ្មីនេះ ខ្ញុំសូមស្នើដល់គ្រប់ថ្នាក់ ស្ថាប័ននិងអង្គការមហាជន ចាប់ពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន ឲ្យមានដំណោះស្រាយការងារជាក់ស្តែង  ដើម្បីជួយដល់ជនជាតិភាគតិច ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ថែរក្សាការអប់រំ វប្បធម៌ និងអរិយធម៌។ ជាពិសេស បង្កើតការផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ និងសង្គមជាមូលដ្ឋាននៅក្នុងតំបន់ដែលមានជនជាតិភាគតិច លើកកំពស់ភាពវិជ្ជមាន ភាពជឿជាក់លើខ្លួនឯង និងការពឹងផ្អែកលើខ្លួនឯងរបស់ប្រជាជន ដូចមានចែងក្នុងឯកសារនៃមហាសន្និបាតបក្សលើកទី១៣

ក្នុងពិធីបុណ្យនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានវាយគង ដើម្បីជាសញ្ញានៃពិធីបុណ្យនិទាឃរដូវ និងជូនអំណោយដល់តំណាងជនជាតិភាគតិចចំនួន ២២ ដែលមានវត្តមាននៅភូមិវប្បធម៌ និងទេសចរណ៍វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


Top