• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ លើកកំពស់តួនាទីរបស់រណសិរ្សមាតុភូមិ ឆ្លើយតបតាមការរំពឹងទុករបស់ប្រជាជន

លោកអគ្គលេខាបក្ស Nguyen Phu Trong មានបំណងថា រណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់ កម្មាភិបាលរណសិរ្សមាតុភូមិ និងអង្គការគ្រប់លំដាប់ថ្នាក់នឹងបន្តមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយថ្នាក់មូលដ្ឋាន យល់ដឹងពីគំនិត សេចក្តីប្រាថ្នា និងស្ថានការណ៍របស់ប្រជាជន ដើម្បីធ្វើជាសេនាធិការជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរ។
អគ្គលេខាបក្ស លោក Nguyen Phu Trong (ប្រភព៖ Chinhphu.vn)    

នារសៀលថ្ងៃទី ២៦ វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូរណសិរ្សមាតុភូមិថ្នាក់ឃុំចំនួន ៦៣ រូប និងប្រធានគណៈកម្មាធិការការងាររណសិរ្សមាតុភូមិចំនួន ៦៣ ខេត្ត ក្រុងទូទាំងប្រទេស អញ្ជើញចូលរួមសន្និសីទលើកសរសើរប្រតិភូរណសិរ្សមាតុភូមិថ្នាក់ឃុំ និងប្រធានគណៈកម្មាធិការការងាររណសិរ្សមាតុភូមិឆ្នើមទូទាំងប្រទេសដំណាក់កាល ២០១៧-២០២២។

លោកអគ្គលេខាបក្ស Nguyen Phu Trong មានបំណងថា រណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់ កម្មាភិបាលរណសិរ្សមាតុភូមិ និងអង្គការគ្រប់លំដាប់ថ្នាក់នឹងបន្តមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយថ្នាក់មូលដ្ឋាន យល់ដឹងពីគំនិត សេចក្តីប្រាថ្នា និងស្ថានការណ៍របស់ប្រជាជន ដើម្បីធ្វើជាសេនាធិការជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរ។ រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តន៍ជាបន្ទាន់នូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្តីពីការងារមហាសាមគ្គីជនជាតិទាំងមូល។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យ តំណាងរណសិរ្សមាតុភូមិបង្កើនការយល់ដឹង លើកកំពស់ តួនាទីរបស់រណសិរ្សមាតុភូមិ ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីឆ្លើយតបតាមការរំពឹងទុករបស់ប្រជាជន និងសង្គមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top