• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋវៀតណាម៖ កងកម្លាំងនគរបាលប្រជាជនត្រូវខិតខំបំពេញឲ្យបានល្អនូវភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការចាត់បញ្ជូនកងកម្លាំងទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាភារកិច្ចដ៏សំខាន់ ដែលរួមចំណែកក្នុងការអនុវត្តការសន្យានិងការទទួលខុសត្រូវរបស់រដ្ឋវៀត ណាមចំពោះសហគមន៍អន្តរជាតិអំពីការការពារសន្តិភាពលើពិភពលោក។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ។ (រូបថត៖ VOV)  

នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ក្រសួងនគរបាលវៀតណាមបានរៀបចំពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ ជូនដល់នាយទាហានដែលទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងនគរបាលស្តីពីការបង្កើតការិយាល័យអចិន្ត្រៃយ៍នៃក្រសួងនគរបាលទទួលបន្ទុកការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

អញ្ជើញចូលរួមនិងថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការចាត់បញ្ជូនកងកម្លាំងទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាភារកិច្ចដ៏សំខាន់ ដែលរួមចំណែកក្នុងការអនុវត្តការសន្យានិងការទទួលខុសត្រូវរបស់រដ្ឋវៀត ណាមចំពោះសហគមន៍អន្តរជាតិអំពីការការពារសន្តិភាពលើពិភពលោក។ លោកប្រធានរដ្ឋមានប្រសាសន៍ថា៖

“យើងអាចបញ្ជាក់បានថា ការចាត់បញ្ជូនកងកម្លាំងទៅចូលរួមការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានរួមចំណែកអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលមាគ៌ាកិច្ចការបរទេសរបស់បក្ស រដ្ឋ លើកកំពស់ថែមទៀតនូវរូបភាព តួនាទី ទំនួលខុសត្រូវរបស់កងកម្លាំងប្រដាប់អាវុធវៀតណាមនិយាយរួម និងកងកម្លាំងនគរបាលប្រជាជននិយាយដោយឡែក ក្នុងការធានាសន្តិភាព សន្តិសុខក្នុងតំបន់ និងអន្តរជាតិ។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំបូងគួរឲ្យលើកទឹកចិត្តរបស់កងកម្លាំងនគរបាលប្រជាជនក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលកន្លងមក”។

លោកប្រធានរដ្ឋបានជឿជាក់ថា កងកម្លាំងវៀតណាមដែលចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិយាយរួម និងកងកម្លាំងនគរបាលប្រជាជននិយាយដោយឡែក នឹងពង្រីកសមិទ្ធិផលដែលសម្រេចបាន ហើយបន្តខិតខំប្រឹងប្រែង ជំនះពុះពារលើរាល់ការលំបាកនិងបញ្ហាប្រឈមនានា បំពេញយ៉ាងល្អភារកិច្ចរក្សាសន្តិភាព ឆ្លើយតបនឹងតម្រូវការរបស់អង្គការសហប្រជាជាតិ ការរំពឹងទុករបស់ប្រទេសជាតិនិងប្រជាជន សក្តិសមជាសមាជិកនៃកងកម្លាំង “មួកខៀវ” របស់អង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top