• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអ៊ុយក្រែន និងកាណាដា

នារសៀលថ្ងៃទី ២៦ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអ៊ុយក្រែនលោក Gaman Oleksandr និងឯកអគ្គរដ្ឋទូតកាណាដាលោក Shawn Perry Steil មកជូនសារតាំង។
  លោកប្រធានរដ្ឋ Nguyen Xuan Phucបានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអ៊ុយក្រែនលោក Gaman Oleksandr (រូបថត៖ VNA)  

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអ៊ុយក្រែន លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអបអរសាទរឯកអគ្គរដ្ឋទូតដែលបានទទួលបេសកកម្មការទូតនៅវៀតណាម ហើយលោកបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអ៊ុយក្រែន។ លោកប្រធានរដ្ឋបានឲ្យដឹងថា វៀតណាមបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌ចំនួន ៥ សែន ដុល្លារអាមេរិកដល់ប្រជាជនអ៊ុយក្រែនតាមរយៈកាកបាទក្រហម និងអង្គការសហប្រជាជាតិ ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការក្នុងការស្ថាបនាអ៊ុយក្រែនឡើងវិញ នាពេលអនាគត។

លោកប្រធានរដ្ឋបានមានប្រសាសន៍ថា គោលជំហរឥតងាករេរបស់វៀតណាមគឺរាល់ជម្លោះទាំងអស់ចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ រួមមានៈ គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានា មិនប្រើប្រាស់កម្លាំង ឬ គំរាមកំហែងប្រើប្រាស់កម្លាំង។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតអ៊ុយក្រែនបានថ្លែងអំណរគុណចំពោះវៀតណាមដែលបាន ផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនអ៊ុយក្រែន។ នាពេលខាងមុខ លោកឯកអគ្គរដ្ឋទូតនឹងចំណាយពេលវេលាបន្ថែមទៀត ដើម្បីទៅទស្សនាតំបន់នានានៅវៀតណាម ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកាណាដាលោក Shawn Perry Steil (រូបថត៖ VNA)  

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោក Shawn Perry Steil លោកប្រធានរដ្ឋបានស្នើឱ្យលោកឯកអគ្គរដ្ឋទូតជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ជំរុញជំនួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន; សម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចវៀតណាម រៀបចំបានល្អនូវពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំ ២០២៣ ខាងមុខ។

ទាក់ទងនឹងបញ្ហាអន្តរជាតិ និងតំបន់ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមស្វាគមន៍កាណាដាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយតាមនោះរួមចំណែកយ៉ាងសកម្មថែមទៀតចំពោះសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។ វៀតណាមមានគោលបំណងថា តាមរយៈយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក កាណាដានឹង បន្តបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការគាំទ្រមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-កាណាដាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top