• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ VneID គឺជាកម្មវិធីពលរដ្ឋឌីជីថលជាតិ

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ គម្រោងលេខ ៦ ត្រូវបាន ប្រជាជន និងអាជីវកម្មព្រមទទួល គាំទ្រនិងវាយតម្លៃខ្ពស់។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈ កម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្ដូរឌីជីថល បានអញ្ជើញដឹកនាំកិច្ច ប្រជុំអនឡាញទូទាំងប្រទេសបូកសរុបរយៈពេល៦ខែនៃការអនុវត្តគម្រោងអភិវឌ្ឍន៍កម្មវិធីទិន្នន័យប្រជាជន ការកំណត់អត្តសញ្ញាណនិងការផ្ទៀងផ្ទាត់អេឡិចត្រូនិកសម្រាប់ បម្រើការផ្លាស់ប្តូរឌីជីថលជាតិដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ (គម្រោងលេខ ៦)។ ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ គម្រោងលេខ ៦ ត្រូវបាន ប្រជាជន និងអាជីវកម្មព្រមទទួល គាំទ្រនិងវាយតម្លៃខ្ពស់។ តាមនោះ បង្កលក្ខខណ្ឌ អំណោយផល និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ដាក់ឲ្យដំណើរការសេវាកម្មសាធារណៈតាម អនឡាញ ដើម្បីបម្រើប្រជាពលរដ្ឋ អាជីវកម្ម រួមចំណែកជំរុញការអភិវឌ្ឍរដ្ឋា ភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ក៏ដូចជាស្ដារឡើងវិញយ៉ាងឆាប់ រហ័សនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មាន ប្រសាសន៍ថា៖

“គម្រោងនេះប៉ះពាល់ផ្ទាល់ដល់ប្រជាពលរដ្ឋ រួមចំណែកដល់ការកែទម្រង់ បែបបទរដ្ឋបាល ជាពិសេសជួយប្រជាពលរដ្ឋឲ្យមានភាពងាយស្រួលបំផុតក្នុងការ បំពេញនីតិវិធីរដ្ឋបាល តាមរយៈបរិយាកាសអេឡិចត្រូនិក បរិយាកាសឌីជីថល ហើយ ការផ្លាស់ប្ដូរពីទម្លាប់ប្រើប្រាស់ឯកសារ ត្រូវទៅកាន់ទីស្នាក់ការស្ថាប័នរដ្ឋ ទៅការធ្វើនៅ ក្នុងបរិយាកាសឌីជីថល ពិតជាស្មុគស្មាញនិងពិបាកណាស់។ ដូច្នេះហើយ យើងត្រូវតែមានការប្ដេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងហើយធ្វើការយ៉ាងប្ដូរផ្ដាច់ទើប យើងធ្វើបាន”។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានប្រកាសជាផ្លូវការថា កម្មវិធី VneID ជាកម្មវិធីពលរដ្ឋឌីជីថលជាតិ។ ខិតខំប្រឹងប្រែងដល់ចុងឆ្នាំ ២០២២ ឬដើមឆ្នាំ ២០២៣ នឹងមានប្រជាជន ប្រហែលពី៣ដល់៥លាននាក់ប្រើប្រាស់ VneID៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top