ព័ត៌មាន លើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងក្រិក 19/05/2022 នាព្រឹកថ្ងៃទី១៨ ឧសភា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou។ (រូបថត៖ VOV) ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានស្នើឲ្យប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជាសេដ្ឋកិច្ចសមុទ្រ ការតម្លើងនាវា និងកំពង់ផែទេសចរណ៍ជាដើម ហើយឯកភាពគ្នាឲ្យបានឆាប់រហ័ស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេដង និងការដឹកជញ្ជូនទំនិញតាមសមុទ្រ សំដៅបង្កលក្ខណៈសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ថ្លែងអំណរគុណចំពោះរដ្ឋសភាក្រិក ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) លោកប្រធានរដ្ឋសភាមានបំណងចង់ឲ្យរដ្ឋសភាក្រិក ជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដកកាតលឿងចំពោះជលផលរបស់វៀតណាម។ទាក់ទិននឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋសភានៃប្រទេសទាំងពីរ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យប្រធានាធិបតីក្រិក គាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការសម្របសម្រួលក្នុងវេទិកាពហុភាគីអន្តរសភា។ នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញថែមទៀតការចងសម្ព័ន្ធមេត្រីភាព រវាងខេត្ត ក្រុងនៃប្រទេសទាំងពីរ រួមទាំងការបញ្ចប់នីតិវិធីចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុង Sparta និងទីក្រុង Hue រួមចំណែកជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។រីឯខ្លួនវិញ ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou បានចាត់ទុកថា ប្រទេសទាំងពីរគួរតែពឹងផ្អែកលើសក្តានុពលរបស់ប្រទេសនីមួយៗ ដើម្បីជំរុញកំណើននៃទំហំពាណិជ្ជកម្ម; ដោយសង្ឃឹមថា នៅពេលដែលកិច្ចព្រមព្រៀងដែនសមុទ្រ កិច្ចព្រមព្រៀងជៀសវាងការយកពន្ធពីរដងត្រូវបានចុះហត្ថលេខា នឹងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាព្រឹកថ្ងៃទី១៨ ឧសភា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou។ (រូបថត៖ VOV) ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានស្នើឲ្យប្រទេសទាំងពីរ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ដូចជាសេដ្ឋកិច្ចសមុទ្រ ការតម្លើងនាវា និងកំពង់ផែទេសចរណ៍ជាដើម ហើយឯកភាពគ្នាឲ្យបានឆាប់រហ័ស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេដង និងការដឹកជញ្ជូនទំនិញតាមសមុទ្រ សំដៅបង្កលក្ខណៈសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ថ្លែងអំណរគុណចំពោះរដ្ឋសភាក្រិក ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) លោកប្រធានរដ្ឋសភាមានបំណងចង់ឲ្យរដ្ឋសភាក្រិក ជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដកកាតលឿងចំពោះជលផលរបស់វៀតណាម។ទាក់ទិននឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋសភានៃប្រទេសទាំងពីរ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យប្រធានាធិបតីក្រិក គាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការសម្របសម្រួលក្នុងវេទិកាពហុភាគីអន្តរសភា។ នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញថែមទៀតការចងសម្ព័ន្ធមេត្រីភាព រវាងខេត្ត ក្រុងនៃប្រទេសទាំងពីរ រួមទាំងការបញ្ចប់នីតិវិធីចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុង Sparta និងទីក្រុង Hue រួមចំណែកជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។រីឯខ្លួនវិញ ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou បានចាត់ទុកថា ប្រទេសទាំងពីរគួរតែពឹងផ្អែកលើសក្តានុពលរបស់ប្រទេសនីមួយៗ ដើម្បីជំរុញកំណើននៃទំហំពាណិជ្ជកម្ម; ដោយសង្ឃឹមថា នៅពេលដែលកិច្ចព្រមព្រៀងដែនសមុទ្រ កិច្ចព្រមព្រៀងជៀសវាងការយកពន្ធពីរដងត្រូវបានចុះហត្ថលេខា នឹងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី៕
អត្ថបទផ្សេងទៀត បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា23/04/2024ព័ត៌មានបន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។ បំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"23/04/2024ព័ត៌មានយុវជនជាមួយតួនាទីបង្កើតអនាគតនៃតំបន់23/04/2024ព័ត៌មានដំណើរកម្សាន្ត "Dien Bien Phu - បំណងប្រាថ្នានៃមាតុប្រទេស" ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤-២៧ ខែមេសា23/04/2024ព័ត៌មានលោកស្រីប្រធានរដ្ឋស្តីទី Vo Thi Anh Xuan អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជន Dien Bien23/04/2024ព័ត៌មានពិធីបន់ស្រន់បួងសួងសុំទឹកភ្លៀងរបស់ជនជាតិ X'tieng23/04/2024ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបនាយករដ្ឋមន្ត្រីឡាវលោកSonexay Siphandone23/04/2024ព័ត៌មាន អត្ថបទផ្សេងទៀត