• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកតម្កើងកសិករវៀតណាម ឆ្នើមចំនួន ១០០ នាក់ ឆ្នាំ ២០២២

នេះជាព័ត៌មានក្នុងសន្និសីទសារព័ត៌មានស្តីពី “កម្មវិធីមោទនភាពកសិករវៀតណាមឆ្នាំ ២០២២” ដែលរៀបចំដោយគណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម នាព្រឹកថ្ងៃទី ៣ តុលា នៅទីក្រុងហាណូយ។
  លោក Pham Tien Nam - អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម ប្រធានគណៈកម្មាធិការរៀបចំកម្មវិធីមោទនភាពកសិករវៀតណាម ថ្លែងក្នុងសន្និសីទកាសែត (រូបថត៖ Pham Hung/ danviet.vn)  
  សន្និសីទព័ត៌មានអំពីកម្មវិធីមោទនភាពកសិករវៀតណាមឆ្នាំ ២០២២ (រូបថត៖ Pham Hung/ danviet.vn)  

ពិធីលើកតម្កើងនិងប្រគល់កិត្តិនាម កសិករវៀតណាមឆ្នើម ចំនួន ១០០ នាក់ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤ ខែតុលា នៅទីក្រុងហាណូយ។ នេះជាព័ត៌មានក្នុងសន្និសីទសារព័ត៌មានស្តីពី កម្មវិធីមោទនភាពកសិករវៀតណាមឆ្នាំ ២០២២ ដែលរៀបចំដោយគណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម នាព្រឹកថ្ងៃទី ៣ តុលា នៅទីក្រុងហាណូយ។

យោងតាមគណៈកម្មាធិការរៀបចំ ពិធីលើកតម្កើង និងប្រគល់កិត្តិនាមជា កសិករវៀតណាមឆ្នើមឆ្នាំ ២០២២ គឺជាចំណុចរំលេចក្នុងសកម្មភាពជាបន្តបន្ទាប់នៃ កម្មវិធីមោទនភាពកសិករវៀតណាមឆ្នាំ ២០២២។  ក្នុងឱកាសរំលឹកខួបលើកទី ១០ នៃកម្មវិធីមោទនភាពកសិករវៀតណាម ឆ្នាំនេះ គណៈកម្មាធិ ការរៀបចំបានសម្រេចចិត្តប្រគល់កិត្តិនាមកសិករឆ្នើមវៀតណាមដល់កសិករចំនួន ១០០ នាក់ ជំនួសឱ្យកសិករចំនួន ៦៣ នាក់ដូចរាល់ឆ្នាំ។

លោក Pham Tien Nam អនុប្រធានគណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម ប្រធានគណៈ កម្មាធិការរៀបចំ កម្មវិធីមោទនភាពកសិករវៀតណាមឆ្នាំ ២០២២ បានឲ្យដឹងថា៖ គំរូផលិតកម្ម និងអាជីវកម្មផលិតផលកសិកម្មនិងជនបទនៃ កសិករវៀតណាមឆ្នើម ២០២២ ជាថ្មីម្តងទៀតបង្ហាញអំពីភាពខ្លាំងនៃវិស័យកសិកម្មក្នុងតំបន់ និងមូលដ្ឋានទូទាំងប្រទេស ហើយផលិតផលភាគច្រើនស្ថិតក្នុងយុទ្ធសាស្ត្រនៃវិស័យកសិកម្ម។ មនុស្សជាច្រើនបានស្រាវជ្រាវនិងបង្កើតគំនិតផ្តួចផ្តើម និងដំណោះស្រាយបច្ចេកទេស ដើម្បីបង្កើនផលិតភាព និងគុណភាពនៃផលិតផលកសិកម្ម ហើយក៏ជាបុគ្គលដែលមានកិត្យានុភាពក្នុងសហគមន៍ ជាមួយនឹងសមិទ្ធិផលដ៏ល្អ ក្នុងវិស័យកសិកម្ម ការកសាងជនបទថ្មី; ធានាការពារជាតិ និងសន្តិសុខ

បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការអនុវត្ត រហូតមកដល់ពេលនេះ   កសិករឆ្នើមចំនួន ៦៨៩ នាក់ត្រូវបានជ្រើសរើសនិងលើកតម្កើងជាកសិករឆ្នើមវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top