• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្ស វៀតណាមក្នុងយុគសម័យថ្មី

នាព្រឹកថ្ងៃទី ២៩ វិច្ឆិកា សិក្ខាសាលាជាតិក្រោមប្រធានបទ “ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធ តម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាមក្នុងយុគសម័យថ្មី” បាន បើកនៅទីក្រុងហាណូយ ហើយតភ្ជាប់តាមប្រព័ន្ធវីដេអូជាមួយទីក្រុង Hue និងទីក្រុង ហូជីមិញ។
  ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia ថ្លែងនៅសិក្ខាសាលា។ (រូបថត៖ VOV)  
បន្ទាប់ពីពិធីបើក សិក្ខាសាលាបានឈានចូលសម័យពិភាក្សាទី១ ដោយប្រធានបទ៖ "ប្រព័ន្ធតម្លៃគ្រួសារនិងស្តង់ដារមនុស្សវៀតណាមក្នុងយុគសម័យថ្មី"។ ប្រតិភូបានផ្លាស់ប្តូរ និងពិភាក្សាអំពីទ្រឹស្តី និងមូលដ្ឋានជាក់ស្តែង ដើម្បីកសាង និង រៀបចំអនុវត្តន៍ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាម; ខ្លឹមសារនៃប្រព័ន្ធ តម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាម និងទំនាក់ទំនងទៅវិញទៅមករវាងតម្លៃ ទាំងនោះ; លក្ខខណ្ឌនិងកត្តាចាំបាច់ និងជះឥទ្ធិពលដល់ដំណើរការកសាង និងរៀបចំ ការអនុវត្តន៍ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាម… តាមនោះ ស្នើឡើង ដំណោះស្រាយដើម្បីនាំប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាមទៅក្នុង ជីវភាពជាក់ស្តែង។ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានឲ្យដឹងថា៖
“ក្នុងសិក្ខាសាលានេះ យើងនឹងរួមចំណែកបង្កើតឯកភាពខ្ពស់ក្នុងបក្ស ភាពឯកឆន្ទ ក្នុងប្រព័ន្ធនយោបាយ និងប្រជាជនរបស់យើង អំពីទស្សនៈនានារបស់បក្ស ដើម្បីយើង បន្តសិក្សាស្រាវជ្រាវ ស្នើជូនបក្សនិងរដ្ឋនូវមូលដ្ឋានទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីថែរក្សា ពង្រីក កសាង និងអភិវឌ្ឍន៍ប្រព័ន្ធតម្លៃវៀតណាម។ ពីនោះ រួមចំណែក កសាង និងពង្រីកតម្លៃវប្បធម៌ និងកម្លាំងរបស់មនុស្សរបស់វៀតណាម ដើម្បីនាំ ប្រទេសជាតិឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព សម្រេចបាន ភារកិច្ចដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣បានកំណត់”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top