• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រៃអង្គាសទឹកប្រាក់ប្រមាណ ២៣.៥ លានដុល្លារអាមេរិក ដើម្បីថែទាំដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត

ក្នុងឆ្នាំ ២០២២ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតទូទាំងប្រទេសបានធ្វើការចលនាដល់អង្គការ សហគ្រាស សប្បុរសជនទាំងជាតិ និងអន្តរជាតិបរិច្ចាគថវិកាប្រមាណ ៥៥៥ ពាន់លានដុង (ប្រមាណ ២៣,៥ លានដុល្លារអាមេរិក)។
  ថែទាំដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត  

សន្និសីទបូកសរុបការងាររបស់សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម ឆ្នាំ ២០២២ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៩ ធ្នូ នៅទីក្រុង Da Nang។ ក្នុងឆ្នាំ ២០២២ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតទូទាំងប្រទេសបានធ្វើការចលនាដល់អង្គការ សហគ្រាស សប្បុរសជនទាំងជាតិ និងអន្តរជាតិបរិច្ចាគថវិកាប្រមាណ ៥៥៥ ពាន់លានដុង (ប្រមាណ ២៣,៥ លានដុល្លារអាមេរិក)។ ពីប្រភពមូលនិធិនេះ ខេត្ត ក្រុងនានាបានជួយឧបត្ថម្ភសាងសង់ផ្ទះស្នាក់នៅជូនគ្រួសារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ផ្តល់អំណោយ និងអាហារូបករណ៍ដល់កូនចៅជនរងគ្រោះ។ លោក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតបានឲ្យដឹងថា៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៣ សមាគមបានប្រគល់អំណោយប្រមាណ ១០ ម៉ឺនកញ្ចប់ជូនជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត និងជនក្រីក្រនៅទូទាំងប្រទេសផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top