• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រៀបចំរចនាសម្ព័ន្ធរោងចក្រជី Ninh Binh ឡើងវិញ ដោយធានាគុណភាពនិងប្រសិទ្ធភាព

នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅទីក្រុង Ninh Binh នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូរដ្ឋាភិបាលបានអញ្ជើញជួបធ្វើការជាមួយក្រុមហ៊ុនចំកាត់ឯកបុគ្គលជី Ninh Binh ដើម្បីពិនិត្យ និងពិភាក្សាអំពីវិធានការដោះស្រាយការលំបាក និងឧបសគ្គនៅរោងចក្រ។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh។ (រូបថត៖ Duong Giang/TTXVN)  

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាល ស្ថាប័នគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យបាននិងកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដែលនៅសេសសល់នៃគម្រោងនិងសហគ្រាសមួយចំនួនដែលកំពុងដំណើរការយឺត គ្មានប្រសិទ្ធភាព ក្នុងវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម រួមទាំងរោងចក្រជី Ninh Binh ផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការគ្រប់គ្រងដើមទុនរដ្ឋនៅសហគ្រាស សម្របសម្រួលជាមួយសម្ព័ន្ធក្រុមគីមីជាតិវៀតណាម និងក្រុមហ៊ុនចំកាត់ឯកបុគ្គលជី Ninh Binh ដើម្បីពន្លឿនការកសាងគម្រោងរៀបចំរចនាសម្ព័ន្ធរោងចក្រឡើងវិញដែលអាចធ្វើទៅបាន។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យខេត្ត Ninh Binh រួមដៃដោះស្រាយបញ្ហានៅក្នុងរោងចក្រ ហើយបានស្នើរឲ្យសម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម - រ៉ែ ធានាការផ្គត់ផ្គង់ធ្យូងថ្មប្រកប ដោយស្ថិរភាពសម្រាប់រោងចក្រជី Ninh Binh ។

សូមគូសបញ្ជាក់ថា រោងចក្រជី Ninh Binh ត្រូវបានសម្ព័ន្ធក្រុមហ៊ុនគីមីជាតិ Vietnam វិនិយោគនៅខេត្ត Ninh Binh ដោយមានសមត្ថភាពផលិត Ure ចំនួន ៥៦០,០០០ តោន/ឆ្នាំ ជាមួយដើមទុនវិនិយោគសរុបចំនួន ៦៦៧លានដុល្លារ។ រោងចក្រនេះត្រូវបានដាក់ឱ្យដំណើរការចាប់ពីឆ្នាំ ២០១២ ហើយប្រឈមនឹងការលំបាកក្នុងការផលិត និងអាជីវកម្ម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top