• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីចាប់ផ្តើមផ្គត់ផ្គង់ឧស្ម័នបន្ថែមដល់ប្រទេសហុងគ្រី

ប្រទេសហុងគ្រីកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានប្រកាសថា រុស្ស៊ីបានចាប់ផ្តើមផ្គត់ផ្គង់ឧស្ម័នបន្ថែមដល់ប្រទេសនេះ។ ក្រសួងការបរទេសហុងគ្រីបានឲ្យដឹងថា ការចរចាពាណិជ្ជកម្មជាមួយទីក្រុងម៉ូស្គូ "បាននាំមកនូវកិច្ចព្រមព្រៀង" សម្រាប់ក្រុមហ៊ុន Gazprom របស់រុស្ស៊ី ចាប់ផ្តើមការដឹកជញ្ជូន "លើសពីបរិមាណដែលបានចុះកិច្ចសន្យា" ។
  រោងចក្រចម្រាញ់ប្រេង Duna នៅទីក្រុង Szazhalombatta ប្រទេសហុងគ្រី។ រូបថត៖ AFP/TTXVN  

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី លោក Tamas Menczer ដែលបញ្ជាក់ថា ក្រុមហ៊ុន Gazprom បានចាប់ផ្តើមផ្គត់ផ្គង់ឧស្ម័នបន្ថែមដល់ប្រទេសហុងគ្រី តាមរយៈបំពង់បង្ហូរឧស្ម័ន Turkish Stream ក្នុងបរិមាណខ្ពស់ជាងកិច្ចសន្យាដែលបានចុះហត្ថលេខាកាលពីមុន។ យោងតាមលោក Menczer បរិមាណបំពេញបន្ថែមប្រចាំថ្ងៃនឹងកើនឡើងរហូតដល់ ២,៦ លានម៉ែត្រគូប នៅដំណាច់ខែសីហា ហើយភាគីពាក់ព័ន្ធកំពុងចរចាអំពីកាលវិភាគសម្រាប់ខែកញ្ញា។ លោក Menczer បានបន្ថែមថា “កាលពីមុននោះ រដ្ឋាភិបាលហុងគ្រីបានសម្រេចទិញឧស្ម័នធម្មជាតិប្រហែល ៧០០ លានម៉ែត្រគូបបន្ថែមទៀត ក្រៅពីបរិមាណដែលបានចុះកិច្ចសន្យា” ។

មុននោះ រដ្ឋាភិបាលហុងគ្រីបានប្រកាសភាពអាសន្នផ្នែកថាមពល នៅខែកក្កដាឆ្នាំ២០២២នេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top