• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រយៈពេល ៥០ ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៖​ សញ្ញាសម្គាល់​ដ៏សំខាន់​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅរកសន្តិភាព

កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាជ័យជំនះដ៏ធំធេងអំពីនយោបាយ និងការទូតរបស់ប្រជាជនវៀតណាម ហើយជារបត់ប្រវត្តិសាស្ត្រនៃការតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះប្រទេសជាតិ ការតស៊ូរំដោះភូមិភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ។
រយៈពេល ៥០ ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៖​ សញ្ញាសម្គាល់​ដ៏សំខាន់​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅរកសន្តិភាព

កាលពី ៥០ ឆ្នាំមុន (២៧ មករា ១៩៧៣) កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្រ្គាម និងស្តារសន្តិភាពនៅវៀតណាមឡើងវិញត្រូវបានចុះហត្ថលេខា។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាជ័យជំនះដ៏ធំធេងអំពីនយោបាយ និងការទូតរបស់ប្រជាជនវៀតណាម ហើយជារបត់ប្រវត្តិសាស្ត្រនៃការតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះប្រទេសជាតិ ការតស៊ូរំដោះភូមិភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ។

អស់រយៈពេលជិត ៥ ឆ្នាំ នៃការរួមដំណើរជាមួយគណៈប្រតិភូវៀតណាម ប្រជាធិបតេយ្យ សាធារណៈរដ្ឋ ចូលរួមសន្និសីទទីក្រុងប៉ារីស លោក Pham Ngac អតីតប្រធាននាយកដ្ឋាននៃបណ្ដាអង្គការអន្តរជាតិ ក្រសួងការបរទេសវៀតណាម មានវត្តមានក្នុងដំណើរការចរចាស្ទើរតែទាំងអស់ជាមួយភារកិច្ចជាអ្នកបកប្រែ និងកត់ត្រាកំណត់ហេតុកិច្ចប្រជុំដោយចំហរ និងសម្ងាត់។ លោក Pham Ngac បានចែករំលែកថា ការចរចាជួបប្រទះបញ្ហាប្រឈមមុខនិងបញ្ហាសាកល្បងយ៉ាងប្ដូរផ្ដាច់ សូម្បីតែពេលខ្លះរងការកក់ស្ទះ។ ភាគីសហរដ្ឋអាមេរិកមានវត្តមានអ្នកការទូតជើងចាស់ដូចជា Harriman និង Kissinger រួមផ្សំជាមួយយុទ្ធនាការយោធា និងការទម្លាក់គ្រាប់បែកមកលើភូមិភាគខាងជើង សំដៅដាក់សម្ពាធ លើវៀតណាមនៅតុចរចា។ ទោះជាយ៉ាងណាក៏ដោយ ដោយមានឬទ្ធានុភាព និងបញ្ញារបស់ខឿនការទូតហូជីមិញនោះ កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានាថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៧៣ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top