• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ម្ចាស់មកុដបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ បានទៅលើកញ្ញា Huynh Nguyen Mai Phuong

នាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ រាត្រីចុងក្រោយនៃការប្រកួតបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ - Miss World Vietnam ២០២២ បានប្រព្រឹត្តទៅនៅឯឧបទ្វីប Hai Giang ទីក្រុង Quy Nhon ខេត្ត Binh Dinh។
  បេក្ខនារី Huynh Nguyen Mai Phuong មកពីខេត្ត Dong Nai បានក្លាយជាម្ចាស់មកុដបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ - Miss World Vietnam ២០២២។ (រូបថត៖ TTXVN)  

បេក្ខនារីទាំង ៣៧ រូបក្នុងរាត្រីផ្តាច់ព្រ័ត្របានឆ្លងកាត់ការប្រកួតសំខាន់ៗចំនួន ៤ រួមមាន៖ អាវផាយប្រពៃណីជាតិ ឈុតហែលទឹក ឈុតរាត្រីសមោសរ និងវគ្គឆ្លើយសំណួរ។ រាត្រីផ្តាច់ព្រ័ត្រនៃការប្រកួតបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ ក៏មានវត្តមានរបស់បវរកញ្ញាពិភពលោកឆ្នាំ ២០២១ Karolina Bielawska ដែលបានផ្តល់សំណួរដល់បេក្ខនារីកំពូល ២នាក់ចុងក្រោយ ក្នុងវគ្គឆ្លើយសំណួរឆ្នាំនេះ។

ដោយវ៉ាដាច់ "គូប្រជែង" ទាំង៣៧នាក់ក្នុងរាត្រីផ្តាច់ព្រ័ត្រ បេក្ខនារី Huynh Nguyen Mai Phuong មកពីខេត្ត Dong Nai បានក្លាយជាម្ចាស់មកុដបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២២ - Miss World Vietnam ២០២២។ បវរកញ្ញាថ្មីនឹងតំណាងឱ្យវៀតណាម ទៅចូលរួមការប្រកួតបវរកញ្ញាពិភពលោក - Miss World ២០២២ ។  កិត្តិនាមបវរកញ្ញារងលេខ១ បានទៅលើបេក្ខនារី Le Nguyen Bao Ngoc មកពីទីក្រុង Can Tho និងកិត្តិនាមបវរកញ្ញារងលេខ ២ បានទៅបេក្ខនារី Nguyen Phuong Nhi មកពីខេត្ត Thanh Hoa៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top