• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រព “ពណ៌វប្បធម៌បណ្ដាជនជាតិនៅតំបន់ភាគពាយ័ព្យ” នឹងប្រព្រឹត្តទៅនៅ ដើមខែធ្នូ នៅខេត្ត Phu Tho​

មហោស្រពវប្បធម៌ កីឡា និងទេសចរណ៍លើកទី១៥ របស់បណ្ដាជនជាតិតំបន់ ភាគពាយ័ព្យ ដោយប្រធានបទ “ពណ៌វប្បធម៌បណ្ដាជនជាតិនៅតំបន់ភាគពាយ័ព្យ” នឹងប្រព្រឹត្តទៅនៅខេត្ត Phu Tho ចាប់ពីថ្ងៃទី ២-៤ ខែធ្នូ។

ក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី ២៨ វិច្ឆិកា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានជូនដំណឹងថា មហោស្រពនេះនឹងមានការចូលរួមពីសិប្បករ សិល្បករ និងកីឡាករ មហាជនមកពីបណ្ដាជនជាតិនៅមូលដ្ឋានចំនួន ៧ រួមមាន៖ Phu Tho, Hoa Binh, Dien Bien, Lai Chau, Lao Cai, Yen Bai និង Son La។

ក្នុងក្របខ័ណ្ឌមហោស្រពនេះ នឹងមានសកម្មភាពវប្បធម៌ជាច្រើនដូចជា៖ ការ សម្ដែង ការឧទ្ទេសនាមអំពីពិធីបុណ្យ ពិធីការវប្បធម៌; ការតាំងពិព័រណ៌ផលិតផល វប្បធម៌ និងទេសចរណ៍ ទឹកដី មនុស្ស និងសមិទ្ធិផលសេដ្ឋកិច្ចសង្គមនៃមូលដ្ឋាន នានា។ ក្រៅពីនោះ មានសកម្មភាពតាំងបង្ហាញនិងណែនាំអំពីមុខម្ហូបប្រពៃណីនៃ មូលដ្ឋាននានា; មហោស្រពសិល្បៈមហាជន ការសម្តែងសំលៀកបំពាក់ប្រពៃណីរបស់ បណ្ដាជនជាតិតំបន់ភាគពាយព្យ ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top