• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី ១៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា

ក្រោមប្រធានបទ៖ “រីកចម្រើនទៅមុខជាមួយគ្នា” ពិព័រណ៌គឺជាស្ពានតភ្ជាប់រវាងធុរកិច្ចក្នុងស្រុកនិងភ្ញៀវអន្តរជាតិ ដើម្បីបង្កើតជំហានលោតផ្លោះនិងអភិវឌ្ឍសម្រាប់វិស័យទេសចរណ៍វៀតណាម។

ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៦ (ITE HCMC) ឆ្នាំ២០២២ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា។ ក្រោមប្រធានបទ៖ “រីកចម្រើនទៅមុខជាមួយគ្នា” ពិព័រណ៌គឺជាស្ពានតភ្ជាប់រវាងធុរកិច្ចក្នុងស្រុកនិងភ្ញៀវអន្តរជាតិ ដើម្បីបង្កើតជំហានលោតផ្លោះនិងអភិវឌ្ឍសម្រាប់វិស័យទេសចរណ៍វៀតណាម។ ពិព័រណ៍នេះត្រូវបានគេរំពឹងថា នឹងមានប្រតិភូជាង ១៥០០ នាក់ ដែលតំណាងឱ្យភ្នាក់ងារគ្រប់គ្រង ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន មកចូលរួម។ មកទល់ពេលនេះមានស្តង់ចំនួន១៦០របស់សហគ្រាសក្នុងនិងក្រៅប្រទេស បានចុះឈ្មោះចូលរួម។

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ ក៏មានសន្និសីទជាន់ខ្ពស់ស្តីពីគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ វេទិកាទេសចរណ៍ MICE វៀតណាម សិក្ខាសាលាស្តីពីការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top