• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីរំលឹខួបលើកទី ១១០ ទិវាកំណើតរបស់ប្រធានក្រុមប្រឹក្សារដ្ឋ លោក Vo Chi Cong

លោក Vo Chi Cong មានឈ្មោះពិតគឺ Vo Toan (ឈ្មោះសម្ងាត់គឺ Xuan, Nam Cong) កើតនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ១៩១២ នៅខេត្ត Quang Nam។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលរួមពិធីរំលឹខួបលើកទី ១១០ ទិវាកំណើតរបស់ប្រធានក្រុមប្រឹក្សារដ្ឋ លោក Vo Chi Cong (រូបថត៖ VGP/Nhat Anh)  

នាយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅទីក្រុង Tam Ky ខេត្ត Quang Nam បានប្រព្រឹត្តិទៅពិធីរំលឹខួបលើកទី ១១០ ទិវាកំណើតរបស់ប្រធានក្រុមប្រឹក្សារដ្ឋ លោក Vo Chi Cong (ថ្ងៃទី ៧ ខែសីហា ឆ្នាំ ១៩១២ - ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២)។ អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម ថ្នាក់ដឹកនាំខេត្ត Quang Nam និងមូលដ្ឋានមួយចំនួន; សមមិត្តជើងចាស់បដិវត្តន៍ វីរៈអ្នកម្ដាយវៀតណាម និងភ្ញៀវអន្តរជាតិ។

លោក Vo Chi Cong មានឈ្មោះពិតគឺ Vo Toan (ឈ្មោះសម្ងាត់គឺ Xuan, Nam Cong) កើតនៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ១៩១២ នៅខេត្ត Quang Nam។ លោកបានចូលរួមចលនាបដិវត្តន៍ ហើយក្លាយទៅជាបក្ខជននៅឆ្នាំ ១៩៣៥ ។ លោកបានក្លាយជាថ្នាក់ដឹកនាំស្នូលនៃចលនាបដិវត្តន៍នៅខេត្ត Quang Nam ជាកន្លែងកត់សម្គាល់ពីជំហានរីកចម្រើនរបស់លោកក្នុងដំណាក់កាលប្រមាណ ៨០ ឆ្នាំ នៃការធ្វើសកម្មភាពបដិវត្តន៍ជិត។ ក្នុងអំឡុងពេលតស៊ូប្រឆាំងនឹងបារាំង និងសហរដ្ឋអាមេរិក សង្គ្រោះប្រទេសជាតិ លោកត្រូវបានបក្ស និងរដ្ឋជឿទុកចិត្តប្រគល់ភារកិច្ចសំខាន់ៗជាច្រើន។ ក្នុងឋានៈជាប្រធានក្រុមប្រឹក្សារដ្ឋ ប្រធានគណៈកម្មាធិការវិសោធនកម្មរដ្ឋធម្មនុញ្ញ លោក Vo Chi Congបានដឹកនាំការសិក្សាអំពីវិសោធនកម្ម បំពេញបន្ថែម និងកសាងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ជាមូលដ្ឋានគ្រឹះគតិយុត្តិសម្រាប់ការកសាងប្រព័ន្ធច្បាប់ គ្រប់គ្រងគ្រប់ទិដ្ឋភាពនៃប្រទេសជាតិ ក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ដើម្បីនាំវៀតណាមចូលទៅក្នុងយុគសម័យសមាហរណកម្មអន្តរជាតិ ស្ថិរភាព និងការអភិវឌ្ឍន៍។

ពង្រីកប្រពៃណីស្រុកកំណើតវីវៈភាពបដិវត្តន៍ លើកតម្កើងគំរូដ៏ភ្លឺស្វាងរបស់ប្រធានក្រុមប្រឹក្សារដ្ឋ លោក Vo Chi Cong នោះ ខេត្ត Quang Nam ជានិច្ចកាលរក្សាផែនសាមគ្គី ឯកភាព ជំនះរាល់ការលំបាក បំពេញភារកិច្ចប្រកបដោយជោគជ័យ រួមចំណែកសក្តិសមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top