• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ ២០២២

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបើកការតាំងពិព័រណ៌ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូចុចប៊ូតុងបើកការតាំងពិព័រណ៍ការពារជាតិវៀតណាមឆ្នាំ ២០២២ (រូបថត៖ Quang Trung/VOV)  
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងមតិក្នុងពិធីបើកការតាំងពិព័រណ៍ (រូបថត៖ Quang Trung/VOV)  

អញ្ជើញចូលរួមក្នុងកម្មវិធី មាននាយករដ្ឋមន្ត្រី Pham Minh Chinh, នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម; នាយឧត្តមសេនីយ៍ Chansamon Chanyalath ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ; រដ្ឋមន្ត្រីការពារជាតិម៉ុងហ្គោលី Saikhanbayar Gursed; ឧត្តមសេនីយ៍ឯក Víctor Rojo Ramos នាយកនយោបាយនៃកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា និងតំណាងក្រសួងការពារជាតិ រួមទាំងមេបញ្ជាការយោធានៃប្រទេសក្នុងតំបន់ និងពិភពលោក។

ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែធ្នូ ពិព័រណ៍នេះបានទាក់ទាញអង្គភាព និងអាជីវកម្មជាង ១៧០ មកពីប្រទេសចំនួន ៣០ ជុំវិញពិភពលោក ដោយបង្ហាញនូវយានជំនិះប្រយុទ្ធ ដំណោះស្រាយបច្ចេកវិទ្យា អាវុធ និងឧបករណ៍ប្រើប្រាស់សម្រាប់កងទ័ពជើងទឹក កងទ័ពជើងគោក កងទ័ពការពារដែនអាកាស...។ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ គោលនយោបាយការពារជាតិរបស់វៀតណាមគឺសន្តិភាព  ការពារខ្លួន និងដើម្បីប្រជាជន។ កងទ័ពប្រជាជនវៀតណាមកំពុងចូលរួមយ៉ាងសកម្មក្នុងទម្រង់សមស្រប នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ទ្វេភាគី និងពហុភាគីជាមួយប្រទេសជុំវិញពិភពលោក។ កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងជាពិសេសពិព័រណ៍ការពារជាតិអន្តរជាតិក្នុងឆ្នាំ ២០២២នេះ នឹងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ការស្រាវជ្រាវ និងនិន្នាការអភិវឌ្ឍន៍នៃឧបករណ៍ឧស្សាហកម្មការពារជាតិ និងសន្តិសុខនៅលើពិភពលោក; ការធ្វើពិពិធកម្មបណ្តាញនៃលទ្ធកម្ម ការទទួល និងការផ្ទេរបច្ចេកវិទ្យាពីបរទេស និងការផលិតឧបករណ៍ និងភស្តុភារ ដើម្បីបំពេញតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធនៃប្រទេសផ្សេងៗ ដើម្បីបម្រើសេចក្តីត្រូវការនៃវិស័យការពារជាតិ និងការពារប្រជាជនចំពោះមុខរាល់បញ្ហាប្រឈមសន្តុសុខប្រពៃណី និងមិនប្រពៃណី

ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៍ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិបានអះអាងថា វៀតណាមមានគោលការណ៍កសាងសក្ដានុពលការពារជាតិដ៏រឹងមាំគ្រប់គ្រាន់ ដើម្បីលើកកំពស់សមត្ថភាពការពារមាតុភូមិ ហើយទន្ទឹមនឹងនោះ បំពេញនូវការទទួលខុសត្រូវ និងកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ផងដែរ។ កងទ័ពប្រជាជនវៀតណាមមានបំណងជំរុញសមាហរណកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសទាំងអស់ ជាពិសេសក្នុងវិស័យឧស្សាហកម្មការពារជាតិដោយគោលបំណងសន្តិភាព។

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២២ មានព្រឹត្តិការ ណ៍ជាច្រើន។ លើសពីនេះ ក៏មានកន្លែងតាំងបង្ហាញនូវព្រឹត្តិការណ៍សំខាន់ៗ របស់កងទ័ពប្រជាជនវៀតណាមក្នុងសម័យកាលប្រវត្តិសាស្ត្រនីមួយៗ ដែលផ្សាភ្ជាបើនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងទីតាំងណែនាំវប្បធម៌ម្ហូបអាហារវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top