• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម ៣១

យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ព្រឹត្តិការណ៍ស៊ីហ្គេម ៣១ បានបិទបញ្ចប់ជាផ្លូវការ ជាមួយពិធីបិទនៅវិមានអត្តពលកម្ម My Dinh នៃទីក្រុងហាណូយ។
    

ជាមួយនឹងប្រធានបទ “ប្រមូលផ្តុំដើម្បីបញ្ចេញពន្លឺ”  ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ចែកចេញជា៣ជំពូក។ ជំពូកទី ១ គឺ “ហាណូយរបស់ខ្ញុំ សេចក្តីស្រឡាញ់របស់អ្នក” មានខ្លឹមសារថា៖ រដ្ឋធានីហាណូយ ជាទឹកដីអរិយធម៌រាប់ពាន់ឆ្នាំ តាមរយៈបទចម្រៀងជាច្រើនអំពីទីក្រុងហាណូយ ដូចជា៖ ហាណូយ រាត្រីខ្យល់បក់  អន្លង់អន្លោចហាណូយ ជ្រុងហាណូយ ខែតុលា ហាណូយ ហាណូយជំនឿជាក់និង ក្តីសង្ឃឹម ... ។

ជំពូកទី ២ គឺការ “បង្រួបបង្រួម”៖ នេះគឺជាផ្នែកសំខាន់នៃពិធីបិទដែលចាប់ផ្តើមជាមួយនឹងពិធីលើកទង់ជាតិ ក្បួនដង្ហែនៃប្រទេសចំនួន ១១ វិញ្ញាសាកីឡាចំនួន ៤០ អាជ្ញាកណ្តាល និងអ្នកស្ម័គ្រចិត្ត។ ទន្ទឹមនឹងនោះគឺជារូបភាពដែលគួរអោយចាប់អារម្មណ៍បំផុតក្នុងរយៈពេល ១២ ថ្ងៃនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣១ បន្ទាប់មកគឺសុន្ទរកថាបូកសរុបរបស់ លោក Nguyen Van Hung - រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ប្រធានគណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេមលើកទី ៣១; សេចក្ដីប្រកាសបិទព្រឹត្តិការកីឡាស៊ីហ្គេមលើកទី ៣១ របស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម  ពិធីបង្ហូតទង់ចុះ និងបិទភ្លើងគប់។

ចំណុចលេចធ្លោក្នុងជំពូកនេះគឺពិធីប្រគល់ទង់ស៊ីហ្គេមពីសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ទៅកម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ (គ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៣)។ រួមជាមួយនោះគឺជាកម្មវិធីសម្តែងសិល្បៈស្វាគមន៍របស់ប្រទេសកម្ពុជា៖ ដោយរបាំអប្សរា - និមិត្តរូបនៃវប្បធម៌ ព្រលឹង និងអត្តសញ្ញាណរបស់ប្រជាជនខ្មែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

Top