• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម-នូវែលសេឡង់

លោកប្រធានរដ្ឋសភាវៀតណាមក៏បានស្នើឲ្យ ទីក្រុង Wellington បន្តបង្កលក្ខណៈអំណោយផលសម្រាប់សហគមន៍ជន វៀតណាម នៅនូវែលសេឡង់ហើយបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ វៀតណាមត្រៀមខ្លួនជា ស្រេចបើកជើងហោះហើរត្រង់បន្ថែមទៀតទៅកាន់ទីក្រុងធំៗនៃប្រទេសនូវែលសេឡង់។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភានូវែលសេឡង់ លោក Adrian Rurawhe។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការសភានូវែលសេឡង់នៅរដ្ឋធានី Wellington ក្នុង ជំនួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភានូវែលសេឡង់ លោក Adrian Rurawhe ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ច កាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការពង្រឹងទំនាក់ទំនងជាមួយនូវែល សេឡង់ តាមរយៈទាំងកាណាល់បក្ស រដ្ឋាភិបាល សភានិងប្រជាជន។ ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue បានស្នើឲ្យភាគីទាំងពីរជំរុញការអនុវត្តកម្មវិធី ការងារតាមថ្ងៃឈប់សម្រាក ហើយឆាប់ចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការពលកម្មទ្វេភាគី។ លោកប្រធានរដ្ឋសភាវៀតណាមក៏បានស្នើឲ្យ ទីក្រុង Wellington បន្តបង្កលក្ខណៈអំណោយផលសម្រាប់សហគមន៍ជនវៀតណាម នៅ នូវែលសេឡង់ហើយបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមត្រៀមខ្លួនជា ស្រេចបើកជើង ហោះហើរត្រង់បន្ថែមទៀតទៅកាន់ទីក្រុងធំៗនៃប្រទេសនូវែលសេឡង់។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ដោយនាំវិស័យនេះក្លាយទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍទំនាក់ទំនង នៃប្រទេសទាំងពីរ ហើយចាត់ទុកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលប្រទេស ទាំងពីរជាសមាជិក គឺជាក្របខ័ណ្ឌសំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ក្រៅពីវិស័យសហប្រតិបត្តិការប្រពៃណី ដូចជាការអប់រំ-បណ្តុះបណ្តាល ទេសចរណ៍ វប្បធម៌ កីឡា ពលកម្ម កសិកម្ម-រុក្ខាប្រមាញ់-នេសាទនោះ  ភាគីទាំងពីរចាំបាច់ត្រូវ ពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់វិស័យថ្មី និងមានសក្តានុពលនានា ដូចជា ការ ផ្លាស់ប្តូរឌីជីថល ការបំប្លែងថាមពល ការប្រែប្រួលអាកាសធាតុ ជាដើម។ ភាគីទាំងពីរបានឯកភាពរក្សាការពិគ្រោះយោបល់ ការសម្របសម្រួល និងការ គាំទ្រគ្នាទៅវិញទៅមកនៅយន្តការសហប្រតិបត្តិការពហុភាគី វេទិកាសភាតំបន់ និងអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top