• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចទាំងពីរវៀតណាម និងសិង្ហបុរី

ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធផលដែលសម្រេចបានក្នុងវិស័យសហប្រតិបត្តិការចំនួន ៧ ចាប់តាំងពីសន្និសីទលើកទី ១៥ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាខែវិច្ឆិកា ឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន។
  ទិដ្ឋភាពនៃជំនួប (រូបថត៖ VNA)  

សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៦ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចរវាងវៀតណាម និងសិង្ហបុរីបានប្រព្រឹត្តទៅកាលពីម្សិលមិញ (ថ្ងៃទី២ ខែធ្នូ) នៅប្រទេសសិង្ហបុរី ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung ជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីក្រសួងធនធានមនុស្សសិង្ហបុរីលោក Tan See Leng

នៅក្នុងសន្និសីទនេះ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធផលដែលសម្រេចបានក្នុងវិស័យសហប្រតិបត្តិការចំនួន ៧ ចាប់តាំងពីសន្និសីទលើកទី ១៥ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាខែវិច្ឆិកា ឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន និងពិភាក្សាអំពីទិសដៅបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញ និងនវានុវត្តន៍ ដូចជា មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានយល់ព្រមក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមកកន្លងទៅ។  វៀតណាមបានបញ្ជាក់ពីទស្សនៈ និងចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយសិង្ហបុរី; ស្នើឱ្យភាគីសិង្ហបុរីខិតខំប្រឹងប្រែងសម្របសម្រួលការអនុវត្តគំនិតផ្តួចផ្តើមថ្មីក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងតភ្ជាប់សេដ្ឋកិច្ចវៀតណាម-សិង្ហបុរី។ បន្ទាប់ពីសន្និសីទ លោករដ្ឋមន្ត្រី Nguyen Chi Dung និងលោករដ្ឋមន្ត្រី Tan See Leng បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ លើវិស័យនវានុវត្តន៍រវាងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ​វៀតណាម ​និងនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងអូសេអានី (SEAO) នសក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មសិង្ហបុរីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top