ប្រហិតសាច់ជ្រូកលាយនឹងអំបុក - មុខម្ហូបឈ្ងុយឆ្ងាញ់មួយនៃរដ្ឋធានី ហាណូយ (Ha Noi)

ម្ហូបអាហារ

ប្រហិតសាច់ជ្រូកលាយនឹងអំបុក - មុខម្ហូបឈ្ងុយឆ្ងាញ់មួយនៃរដ្ឋធានី ហាណូយ (Ha Noi)

គ្រឿង​ផ្សំ​សម្រាប់​ធ្វើប្រហិត​សាច់​ជ្រូកលាយនឹង​អំបុក រួមមានអំបុក ទឹក​ត្រី ស្ករស សាច់ជ្រូក...  

ពេលមកដល់រដ្ឋធានីហាណូយ (Ha Noi) ភ្ញៀវមិនអាចព្រងើយកន្តើយចំពោះមុខម្ហូបដែលធ្វើពីអំបុក ដូចជា នំអំបុក ​បង្អែម​អំបុក  ប៉ុន្តែជាពិសេសគឺប្រហិតសាច់ជ្រូក​លាយនឹង​អំបុក។ នេះជាមុខម្ហូបដ៏ល្បីក្នុងពិភពម្ហូបរបស់ប្រជាជន ហាណូយ (Ha Noi) ព្រោះមុខម្ហូបនេះគឺជាការរួមផ្សគ្នាដ៏ឈ្ងុយឆ្ងាញ់រវាងភាពឆ្ងាញ់​នៃ​សាច់​ជ្រូក​និង​ភាព​ទន់​និង​ឈ្ងុយ​ពី​អំបុក​ដែល​គ្មាន​នរណា​អាច​បដិសេធនៅឡើយ។

អំបុក​សម្រាប់ធ្វើ​ប្រហិត​គួរតែ​ជ្រើសរើស​អំបុក​នៅដើម​រដូវ​នៃភូមិវ៉ង (Vong) ដែលមានគ្រាប់ស្តើងនិងទន់ ដូច្នេះ​វា​សមស្របនឹងការបរិភោគភ្លាមៗទទួល​ទាន​ជាមួយចេក។ នៅចុងបញ្ចប់នៃរដូវអំបុក គ្រាប់គឺធំនិងក្រាស់ជាងបន្តិចដែលសមស្របនឹង​ការធ្វើ​បង្អែម។  ការជ្រើសរើសអំបុកសម្រាប់ធ្វើម្ហូបគឺជាជំហានដ៏សំខាន់មួយ ព្រោះបើយើងជ្រើសរើសអំបុក​មិន​សក្តិសមដែលនឹងធ្វើប្រហិត​លាយ​សាច់នឹង​ជា​​រឹងឬខ្ទេច​ពេក។ ប្រហិត​សាច់​ជ្រូក​លាយ​អំបុកគួរ​ប្រើ​ជា​សាច់​ស្មា​ ពីព្រោះ​ប្រភេទ​សាច់​នេះ​មាន​ខ្លាញ់​បន្តិច បូក​បន្ថែម​ខ្លាញ់​ដែល​​​បញ្ចូលក្នុង​សាច់​ជ្រូកលាយ​នឹង​អំបុក​ ដើម្បី​នៅពេលចៀន ប្រហិត​សាច់​ជ្រូក​លាយ​​អំបុក​មិន​ស្ងួតពេក។ បន្ទាប់​មក​បន្ថែម​ទឹកត្រី ស្ករ និង​គ្រឿងទេស​បន្តិច​ តាម​ចំណូលចិត្ត។ គ្រឿង​ផ្សំ​ត្រូវ​បាន​កិន​ឲ្យម៉ូដ្ឋ ហើយ​​លាយ​បញ្ចូល​ក្នុង​សាច់​ជ្រូក​លាយ​អំបុក។ បន្ទាប់មក​​សូនសាច់​ជា​ដុំដ៏ល្មមដែល​យក​ទៅ​ចំហុយ​ប្រហែល​២០ ​នាទី។ ពេល​ចំហុយ​ប្រហិត​សាច់​ជ្រូកមាន​ភាពទន់​ រួច​យក​ទៅ​ចៀនទាំង​សងខាងក្នុង​ប្រេង​ក្តៅ ។ ចៀនរហូតដល់ពេល​ណាដែល​សាច់ជ្រូក​លាយ​អំបុក​ឡើងពណ៌លឿង​ទុំ​។

 

បន្ទាប់ពីប្រហិត​សាច់​ជ្រូកបាន​ចៀន​រួច ​​​​សំបក​ខាងក្រៅ​នឹង​ស្រួយ​ដោយ​គ្រប​ដណ្តប់​ដោយអំបុក ខាងក្នុង​មាន​ភាព​ទន់នៃ​សាច់ជ្រូក​កិន​និង​អំបុក។ រសជាតិ​​នៃ​ប្រហិត​សាច់​ជ្រូក​លាយ​អំបុក​​ឈ្ងុយឆ្ងាញ់​ដែល​ទាក់​ទាញ​ភ្ញៀវ​​គួរតែ​ភ្លក់​ នៅពេល​មកទស្សនា​ទីក្រុង ហាណូយ (Ha Noi)./. 

ប្រហិត​សាច់​ជ្រូកលាយ​នឹង​អំបុក។ 

 


អត្ថបទ និងរូបថត៖ ត្រឹនថាញ់យ៉ាង ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង


Top