• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអ៊ូហ្គង់ដាបញ្ចប់​ដំណើរទស្សនកិច្ច​ជាផ្លូវការ​នៅវៀតណាម​ប្រកបដោយជោគជ័យ

នាយប់ថ្ងៃទី ២៥ ខែវិច្ឆិកា ប្រធានាធិបតីអ៊ូហ្គង់ដាលោក Yoweri Kaguta Museveni បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ប្រកបដោយជោគជ័យ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។
 លោកប្រធានាធិបតីអ៊ូហ្គង់ដា Yoweri Kaguta Museveni

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ប្រធានាធិបតីលោក Yoweri Kaguta Museveni បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋលោក Nguyen Xuan Phuc; ចូលរួម ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ; ចូលជួបសម្ដែងការគួរសមអគ្គលេខាបក្សលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh; ជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន FPT វិទ្យាស្ថានវិទ្យាសាស្ត្រ និងកសិកម្មវៀតណាម និងចូលរួមវេទិកាធុរកិច្ចវៀតណាម-អ៊ូហ្គង់ដា។

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអ៊ូហ្គង់ដា គឺជាដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋលើកដំបូងរវាងប្រទេសទាំងពីរ ដោយប្រព្រឹត្តិទៅនៅពេល ដែលប្រទេសទាំងពីរឆ្ពោះទៅពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (៩ កុម្ភៈ ឆ្នាំ ១៩៧៣ - ៩ កុម្ភៈ ឆ្នាំ ២០២៣)។ ដំណើរទស្សនកិច្ចនេះបានបើកឱកាសសហប្រតិបត្តិការជាច្រើនលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលខាងមុខផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top